(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនខ្មែរ ក្មេង ចាស់ ប្រុស ស្រី គឺលោកស្រី ហ៊ឹម ស៊ីវន ហាក់មានក្តីសុខសុភម្គលយ៉ាងខ្លាំង ត្បិតថានៅពេលនេះ លោកស្រីទទួលបានចៅភ្លោះម្តងពីរនាក់តែម្តង។
បើទោះជាយ៉ាងណា តារាចម្រៀងដែលមានងារជាជំទាវរូបនេះ មួយរយៈប៉ុន្មានឆ្នាំចុង ក្រោយ ហាក់ស្ងប់ស្ងាត់ ពីអាជីពសិល្បៈ ខណៈការប្រគុំតន្រ្តីនានា មិនថា លើ កញ្ចក់ ទូរទស្សន៍ ឬបណ្ដាញសង្គមក៏មិន សូវ ជាបង្ហាញ មុខញឹកញាប់ឡើយ។ ទន្ទឹមនឹងការបាត់មុខមិនសូវបង្ហាញវត្តមានដូចដែលបានរៀបរាប់ខាងលើ នៅល្ងាចមិញនេះ ពោល គឺនៅល្ងាច ថ្ងៃ ទី ២០ ខែតុលា ឆ្នាំ២០២១ តារាចម្រៀងជើងចាស់អ្នកស្រី ហ៊ឹម ស៊ីវន ត្រូវបានទម្លាយថា កំពុងទទួលបានចៅភ្នោះ ប្រុស ស្រី ចំនួន២នាក់ ។
តាមរយៈសំណេររបស់ពិធីករទូសរទស្សន៍ លោក ជា វណ្ណារិទ្ធ ដែលសរសេរលើបណ្ដាញ សង្គម បាន ឱ្យដឹងថា «អបអរសាទរ អ្នកបង ហ៊ឹម ស៊ីវន ដែលទទួលបានសមាជិកថ្មី ចៅភ្លោះ ប្រុស ស្រីទាំងពីរ » ។
ដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសបង ប្អូន ប្រជា ពល រដ្ឋ ដែល តែង តែនិយមគាំទ្រអ្នកស្រី ហ៊ឹម ស៊ីវន ជាច្រើនសម្ដែងការសាទរ និង ជូនពរ ឱ្យ ចៅ ប្រុស ស្រីរបស់អ្នកស្រី បានសេចក្ដីសុខចម្រើនជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ៕
មតិយោបល់