ខណៈដែលតារាល្បីឈ្មោះភាគច្រើនបង្ហោះរូប Countdown នៅតាមតំបន់រមណីយដ្ឋានល្បីៗនៅកម្ពុជា តារាសម្ដែងល្បីឈ្មោះពីរនាក់បងប្អូនអ្នកនាង កែវ ស្រីនាង និងអ្នកនាងកែវ ពិសី បែរជាបង្ហាញខ្លួននៅក្នុងប្រទេសវៀតណាម ដោយអ្នកទាំងពីរក៏បាននាំម្ដាយរបស់ទៅកម្សាន្តនៅទីនោះផងដែរ។
ហេតុផលដែលនាំអោយអ្នកនាងទៅដល់ទីនោះ គឺដោយសារតែអ្នកនាងមានបំណងយកម្ដាយពិនិត្យសុខភាព និងត្រួតពិនិត្យរបស់ខ្លួនផង ទើបទឹកដីវៀតណាមក្លាយជាទីតាំងដែលអ្នកនាងទៅរាប់ថយក្រោយសម្រាប់ឆ្លងឆ្នាំនៅទីនោះ។
នៅលើគណនីផ្ទាល់ខ្លួនរបស់អ្នកនាងកែវ ស្រីនាង អ្នកនាងបង្ហោះថាខ្លួន និងក្រុមគ្រួសារបានទៅកម្សាន្តនៅក្នុងប្រទេសវៀតណាមសម្រាប់ឱកាសឆ្លងឆ្នាំ និងបុណ្យចូលឆ្នាំសកល។
អ្នកនាងត្រូវគេឃើញបង្ហាញខ្លួននៅសណ្ឋាគារកម្រិតផ្កាយប្រាំគឺសណ្ឋាគារ King Star Hotel ក្នុងទីក្រុងហូជីមិញ ដោយក្រៅពីទៅដើម្បីឆ្លងឆ្នាំ និងដើរកម្សាន្ត ក៏ត្រូវគេដឹងថាអ្នកនាងជូនម្ដាយទៅពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យរបស់វៀតណាមផងដែរ។
អ្នកនាង និងបងស្រី គឺអ្នកនាងកែវ ពិសី ដែលជាភរិយារបស់មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ ត្រូវគេឃើញបង្អួតសម្រស់យ៉ាងហ៊ឺហាឡូយឆាយនៅក្នុងប្រទេសវៀតណាម ខណៈដែលអ្នកទាំងពីក៏ឃ្លាតឆ្ងាយពីសិល្បៈដោយលែងចង់រវីរវល់ដូចមុន។ អ្នកនាងកែវ ស្រីនាង គ្រាន់តែបង្ហាញខ្លួនម្ដងម្កាលក្នុងជំនួបរបស់តារាសិល្បៈ ប៉ុន្តែសម្រាប់អ្នកនាងកែវ ពិសី គឺបាត់ដំណឹងតែម្ដង តាំងពីបានសើយសុខក្នុងគំនរមាសប្រាក់ពីសំណាក់បុរសជាន់ខ្ពស់ក្នុងក្រសួងការពារជាតិម្នាក់។
អ៊ីចឹងហើយទើបវត្តមានរបស់អ្នកទាំងពីរនៅក្នុងទីក្រុងហូជីមិញ សម្រាប់ឱកាសឆ្លងឆ្នាំ និងបុណ្យចូលឆ្នាំសកល មានមហាជនច្រើនចាប់អារម្មណ៍ ដោយសារតែជីវិតឯកជនរបស់អ្នកទាំងពីរនៅតែមុខសញ្ញាក្រោយការបាត់មុខពីសិល្បៈ។
អ្នកនាងកែវ ស្រីនាង ត្រូវបានអ្នកជិតស្និទ្ធិបញ្ជាក់ថា ហេតុផលដែលអ្នកនាង និងក្រុមគ្រួសារទៅកាន់ទីក្រុងហូជីមិញ គឺដោយសារតែចង់យកម្ដាយទៅពិនិត្យសុខភាព និងចុងពិនិត្យសុខភាពរបស់ខ្លួនផង។ គាប់ជួនជាអ្នកនាងមិនសូវមានពេលទំនេរ ទើបសម្រេចយកថ្ងៃឆ្លងឆ្នាំទៅពេទ្យនៅវៀតណាម និងទៅដើរលេងជុំគ្នា។ អ៊ីចឹងហើយទើបអ្នកនាងសម្រេចចិត្តទៅCountdown នៅក្នុងប្រទេសវៀតណាម៕
មតិយោបល់