ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាប់តែមានសាច់ត្រលុកត្រលុន, តារាប្រុសទាំង៣ដួងនេះ ស្រាប់តែធ្លាក់ខ្លួនឈឺរហូតដល់ស្គមមើលសឹងមិនស្គាល់

(ភ្នំពេញ)៖ ពេលប្រឡូកចូលក្នុងវិស័យសិល្បៈមិនថាតារាប្រុសស្រីនោះទេ តែងតែមានរូបសម្រស់ស្រស់ស្អាត មានសាច់មានឈាម ត្រលុកត្រលុន។ តែយ៉ាងណា សម្រស់ពួកគេមិនឋិតថេរឡើយ ដោយសារតែការធ្លាក់ខ្លួន ឈឺធ្ងន់រហូតធ្វើឲ្យស្រក់សាច់មើលសឹងមិនស្គាល់។

បោះជំហានចូលប្រឡូកអាជីពជាអ្នកសិល្ប:ដូចគ្នា តារាប្រុស៣ខ្មែរបីដួង គឺលោក អៀង ចេឡា នាយតាក់សុី និងតារាសម្តែង ព្រមទាំងជាចម្រៀងលោក យូឌីស្កូ សុទ្ធសឹងតែមានប្រវត្តិធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយ រហូតបាត់បង់សម្រស់ ស្រកគីឡូ ស្គមខ្លួន និងផ្លាស់ប្តូររូបរាងទាំងស្រុង ដែលជាហេតុធ្វើឲ្យប្រិយមិត្ត ជាពិសេសអ្នកនិយមគាំទ្រ លាន់មាត់អាណិតស្ទើរតែគ្រប់ៗគ្នាតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក អៀង ចេឡា តារាកំប្លែង និងជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូប បានទម្លាយមូលហេតុនៅពីក្រោយការស្គមស្គាំងរបស់លោក ដែលណ្តាលមកពីជំងឺទឺកដក់ក្នុងសួត ដែលជាហេតុធ្វើឲ្យសុខភាពរបស់លោកចុះទ្រុឌទ្រោម និងមិនសូវបរិភោគបាន។ ចំណែកឯ នាយតាក់សុី ឯណេះវិញ ក៏ធ្លាប់មានប្រវត្តិធ្លាក់ខ្លួនឈឺផងដែរ ដោយតារាប្រុសរូបនេះធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែម រហូតធ្វើឲ្យសុខភាពចុះខ្សោយ និងស្រកទម្ងន់ជាខ្លាំង។

យ៉ាងណាមិញ ងាកក្រលេកមកមើល តារាចម្រៀងនិងជាតារាសម្តែង លោកយូឌីស្កូ ក៏ធ្លាប់មានប្រវត្តិធ្លាក់ខ្លួនឈឺរហូតដល់ស្គមខ្លួនដូចតារាទាំង២ដួងខាងលើនេះដែរ ដោយលោកធ្លាប់កើតជំងឺខូចក្រលៀន រហូតតម្រូវឲ្យលោកត្រូវទៅប្តូរក្រលៀនថ្មីនៅប្រទេសឥណ្ឌា និងបានធ្វើឲ្យសុខភាពរបស់លោកចុះទន់ខ្សោយ ដែលជាហេតុធ្វើឲ្យរូបរាងកាយតារាប្រុសរូបនេះស្គមស្គាំងខ្លាំង និងបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដែលជាអ្នកនិយមគាំទ្រលោកផ្ទាល់តែម្តង៕

 

មតិយោបល់