(ភ្នំពេញ)៖ តារាហ្វេសប៊ុកល្បីឈ្មោះ ដែលមហាជនស្គាល់តែងតែហៅថា កាកាអូស្ត្រាលី និងមានឈ្មោះពិតថា កេត ម៉ូនីដូលីកា នៅមុននេះបន្តិច ស្រាប់តែប្រកាសថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ខណៈមិនដែលចេញទៅណាក្រៅផ្ទះឡើយ។
បើតាមបណ្តាញសង្គមផ្លូវការរបស់ កាកា អូស្ត្រាលី បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសជាផ្លូវការថា នាងខ្ញុំ កាកាអូស្ត្រាលី
មានឈ្មោះ កេត ម៉ូនីដូលីកា (Monica Keat- Melb)មានវិជ្ជមានកូវីដ19។ សូមបញ្ជាក់ថាខ្ញុំអត់មានបាន ជួបប្រយោលជាមួយនឹងអ្នកណាទេ តាំងពីថ្ងៃកើតហេតុរហូតដល់ពេលខ្ញុំចេញលទ្ធផលវិជ្ជមាន ហើយក៏មិនដែលបានដើរទៅណាចេញពីផ្ទះដែរ»។
កាកាអូស្ត្រាលី បានបន្តថា «សូមព្រះពុទ្ធជាម្ចាស់ជួយតាមថែរក្សាប្ដីកូនរួមទាំងក្រុមគ្រួសាររបស់នាងខ្ញុំឱ្យលទ្ធផលថ្ងៃនេះជាលទ្ធផលល្អទៅចុះ ខ្ញុំសង្ឃឹមថាលទ្ធផលរបស់គាត់អវិជ្ជមានគ្រប់គ្នាទៅចុះ លទ្ធផលអ្នកផ្ទះខ្ញុំយ៉ាងណាខ្ញុំនឹងផ្ដល់ព័ត៌មានឲ្យក្រែងលោអ្នកបាន ជួបជាមួយនឹងពួកគាត់ពេលរួមការងារក្នុងអំឡុងពេលដែលខ្ញុំមានវិជ្ជមានមិនដឹងខ្លួន ហើយក៏សូមអភ័យទោសទុកជាមុនព្រោះវាជារឿងដែលយើងខ្ញុំមិនចង់អោយកើតឡើងទេគ្មានអ្វីដែលត្រូវខ្មាស់ទេអ្វីដែលគួរខ្មាស់គឺអ្នកដែលមិនហ៊ានប្រឈមមុខជាមួយនឹងការពិត សុខចិត្តលាក់មុខដើរទៅធ្វើការស៊ីផឹក ចម្លងគេឯងឲ្យមានទុក្ខជាមួយខ្លួន»។
នាងបន្តថា «ការឆ្លងរបស់ខ្ញុំចេញមកពីការប្រព្រឹត្តអំពើល្អចំពោះមនុស្សជុំវិញខ្លួនដែលត្រូវការខ្ញុំ ខ្ញុំមិនបន្ទោសមិត្តនឹងក្រុមគ្រួសារខ្ញុំជាដាច់ខាត ព្រោះនេះហើយជាទង្វើនៅក្នុងការរាប់អានគ្នាសប្បាយជាមួយគ្នាចេះរួមសុខរួមទុក្ខជាមួយគ្នា ជាការសាមគ្គីនិងមិត្តភាពដ៏ល្អគង់វង្សសូមបងប្អូនថែរក្សាខ្លួនមានការប្រុងប្រយ័ត្នទាំងអស់គ្នា បងប្អូនណាដែលត្រូវការព័ត៌មានបន្ថែមសម្រាប់អ្នកដែលវិជ្ជមាន ត្រូវការម្ហូបអាហារឬសេវាកម្ម ជំនួយពីរាជរដ្ឋាភិបាលផ្សេងៗ អាចទំនាក់ទំនងសួរព័ត៌មានពីនាងខ្ញុំតបាន 0412753161 ខ្ញុំសប្បាយចិត្តនឹងជួយ។តែសំខាន់បាត់អស់ហើយអ្នកហៅផឹកស៊ី ហាហាហា!!!និយាយលេងទេ!»។
តាមរយៈបណ្តាញសង្គម អ្នកនាង កាកាអូស្ត្រាលី បានបញ្ជាក់បន្ថែមថា «ខ្ញុំសប្បាយចិត្តម្យ៉ាងដែរដែលខ្ញុំបានទទួលបទពិសោធន៍ថ្មីមួយទៀតនៅក្នុងជីវិត អ្នករើសអើងខ្ញុំគេអាចសើចខ្ញុំបានប៉ុន្តែកុំភ្លេចថា ពេលកើតឡើងលើខ្លួនឯងទើបដឹងខ្លួនពេលមិនទាន់ឃើញមឈូសមិនស្រក់ទឹកភ្នែកទេអ្វីដែលខ្ញុំទទួលជាបទពិសោធន៍ពេលនេះនិងបញ្ជាក់ប្រាប់ខ្ញុំថាអ្នកណារាប់អានខ្ញុំដោយសារអ្វី ខ្ញុំមានភាពក្លាហាននៅក្នុងការប្រកាសជាចំហរ ហើយខ្ញុំនឹងបន្តផ្ដល់យោបល់និងគំនិតល្អដល់សង្គមមួយនេះ អ្នកដែលស្អប់យើងចាំសើចចាំនិយាយយើងវាគ្មានអីល្អអស្ចារ្យជាងយើងទេ សូម្បីតែតាពោកគាត់ស្អុយគគ្រុកគាត់ហិតខ្លួនឯងមិនដឹងផង កុំប្រកាន់នេះហើយអ្វីដែលគេហៅថាសត្វលោកចិត្តមិនដូចគ្នាទេ»។
តារាហ្វេសប៊ុករូបនេះ បន្ថែមថា ជាចុងក្រោយនេះខ្ញុំសូមអរគុណសម្រាប់ការលើកទឹកចិត្តនិងជូនពរពីប្រិយមិត្តរបស់ខ្ញុំរួមទាំងពុកម៉ែបងប្អូនដែលរាប់អាននិងបារម្ភគ្រួសារខ្ញុំគ្រប់គ្នា
សូមជូនពរបងប្អូនសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសាររួមគ្នាបីឃុំ 3 ការពារ ខ្ញុំជាអ្នកម្ដាយរឹងមាំ រងគ្រោះច្រើនមកស្រាប់ហើយ រឿងពិតនេះគឺដូច អាចម៍ភ្នែកឆ្កឹះចេញងាយៗ We love you all thanks so much for the support from all our family and friends!៕
មតិយោបល់