ប៉ុន្មានខែចុងក្រោយគេចាប់អារម្មណ៍ថាលោកឆឹម សក្កដា ពិធីករប្រចាំទៅនៅទូរទស្សន៍អប្សរា និង លោកទេព រិទ្ធីនី ពិធីករលេចធ្លោរប្រចាំនៅប៉ុស្ដិ៍លេខ៣ មានការឈានឡើងនៅក្នុងពិភពសិល្បៈដូចគ្នា ជាពិសេសគឹអាជីពសម្ដែងកុន។ ជំនួបរបស់តារាទាំងពីរក្នុងរឿង«ឡប់៨»គឺជាការរំលេចស្នាដៃដ៏កម្ររួមគ្នាមួយ បន្ទាប់ពីអ្នកទាំងពីឡើងកូដ។
ក្នុងវេទិកាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅក្រុមហ៊ុន Spider លោកឆឹម សក្កដា បានអះអាងថាជាលើកទី១ដែលលោកបានសម្ដែងប៉ះគ្នាជាមួយលោកទេព រិទ្ធីនី ខណៈដែលការងារសិល្បៈក្រៅពីការសម្ដែងរឿងនេះ ក៏កម្រឲ្យអ្នកទាំងពីរជួបគ្នា។ លោកថាខ្លួនគឺជាតួអង្គឯកក្នុងរឿង«ឡប់៨» ដោយត្រូវអ្នកនិពន្ធតម្រូវឲ្យសម្ដែងជាចរឹកឡប់ៗ និងប្រើគ្រប់មធ្យោបាយដើម្បីបាននារីម្នាក់យកមកធ្វើជាគូអនាគត។ លោកថាជារឿងពិបាកដែលខ្លួនគឺជាពិធីករ ហើយមិនមានចរឹកកំប្លុកកំប្លែង និងលេងសើចខ្លាំង តែបែរជាត្រូវផលិតករកំណត់ឲ្យសម្ដែងជាចរឹកឡប់៨ ដែលមានន័យថាក្រៅពីឆោត ក៏ត្រូវប្រឹងសម្ដែងឲ្យមហាជនបានសើច។ លោកគឺជាគូប្រជែងស្នេហាយ៉ាងស៊ីសាច់ហុតឈាមជាមួយពិធីករលោកទេព រិទ្ធីនី ដោយសភាពនៃការសម្ដែងប៉ះគ្នាក៏សម្ដែងកម្រនឹងត្រូវផងដែរ ដោយសារតែអ្នកនិពន្ធឲ្យលែងចរឹកក៏បែបកំប្លែងខុសពីជំនាញខ្លួន ហើយរវាងលោក និងលោកទេព រិទ្ធីនី ក៏មិនសូវមានទំនាក់ទំនងខាងក្រៅ ដើម្បីឲ្យយល់ចិត្តគ្នាស្រួលក្នុងការសម្ដែង។ យ៉ាងណាក៏ដោយលោក មិនមែនតែលោកនោះទេដែលមិនប្រឹងសម្ដែង ហើយត្រូវសម្ដែងឲ្យមានលក្ខណៈជាធម្មជាតិទើបផលិតករទទួលយក គឺសួម្បីតែតារាផ្សេងទៀតក៏សម្ដែងមិនប្រឹងផងដែរ។
លោកទេព រិទ្ធីនី បានអះអាងថានៅក្នុងរឿងនេះ លោកបានសម្ដែងផ្ទុយពីចរឹកនៅខាងក្រៅ ប៉ុន្តែលោកថាមិនមានអ្វីត្រូវពិបាកនោះទេ។ ផ្ទុយទៅវិញលោកចាត់ទុកថានោះគឺជាបទពិសោធន៍ធំមួយ ដោយលោកនឹងគ្រោងទទួលសម្ដែងជាចរឹកបែបនេះសម្រាប់រឿងបន្តបន្ទាប់នោះផង។ លោកថារឿងនេះតម្រូវឲ្យតួដែលធ្លាប់តែសម្ដែងបែបកំសត់ និងសម្ដែងបែបឈ្លើយជាដើមធ្វើចរឹកបែបឡប់ៗវិញ។ លោកថារឿងនេះនឹងដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី១៧ វិច្ឆិកាខាងមុខ ដោយការបើកសម្ពោធគឺនឹងចំណាយថវិកាយកតារាសម្ដែងជាតួសំខាន់ក្នុងរឿង ទៅនបើកសម្ពោធដាក់បញ្ចាំងនៅខេត្តសៀមរាប នៅថ្ងៃទី១៥ វិច្ឆិកាខាងមុខ។
ខាងក្រោមនេះជាលើកឡើងនូវចំណុចពិសេសរបស់ភាពយន្ត ដែលធ្វើឲ្យផលិតការមានការរំពឹងខ្លាំងថានឹងជោគជ័យ បើទោះជាការដាក់បញ្ចាំងរឿងត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ វិច្ឆិកា ក្រោយបញ្ចប់ពិធីបុណ្យអុំទុកទៅហើយក្ដី៕
មតិយោបល់