ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវិដេអូរបស់តារាសម្ដែងល្បីឈ្មោះនាង កែវ នីសា ត្រូវបានបែកធ្លាយនៅលើហ្វេសប៊ុកល្បីឈ្មោះរបស់ប្រទេសថៃ ហើយត្រូវបានគេចែកចាយ (Share) នៅតាមបណ្ដាញសង្គមប៊ុកនៅក្នុងប្រទេសកម្ពុជា។ នេះជាវិដេអូបញ្ជាក់ថា កែវ នីសា បានទទួលការបញ្ចុះមន្តស្នេហ៍ពីសំណាក់គ្រូល្បីរបស់ថៃ ខណៈដែលវីដេអូនេះ ត្រូវបានជនជាតិថៃម្នាក់ បញ្ជាក់ថា នាងជាម៉ូយរបស់គ្រូស្នេហ៍នោះយូរមកហើយ។
ជាមួយនឹងការបែកធ្លាយនេះ ទើបមហាជនចាប់ផ្ដើមអស់ចម្ងល់ បន្ទាប់ពី កែវ នីសា ត្រូវបានគេដឹងថា សម្បូររឿងអាស្រូវបណ្ដាក់គ្នាដូចខ្យងក្ដក់ ដែលមានន័យថា មិនមែនត្រឹមតែកំលោះ ឬពោះម៉ាយប៉ុណ្ណោះទេ ដែលវក់តាមស្រឡាញ់នាង ដោះខ្លួនមិនរួច គឺសូម្បីតែបុរសជាអ្នកសម្បូរទ្រព្យពីរនាក់ផ្សេងទៀត ក៏ប្រជែងគ្នាដណ្ដើមនាង រហូតសឹងក្លាយជាជម្លោះផងដែរ។ គាប់ជួនជារូបសម្រស់របស់នាង ក៏នៅតែស្រស់ឆើតឆាយផង គឺនាងកាន់តែមានមន្ដស្នេហ៍ លើសពីនារីទាំងពួង។
ប្រភពពីពលរដ្ឋថៃ បានអះអាងថា គ្រូស្នេហ៍ដែល កែវ នីសា ទៅបញ្ចុះអាគមពូកែខ្លាំងណាស់ ក្នុងរឿងមន្តស្នេហ៍ ហើយបើនិយាយពីការបញ្ចុះមន្តអាគមក្រឡេកញញឹម គឺត្រូវពលរដ្ឋថៃ ផ្ដល់មេដៃឲ្យលេខមួយតែម្ដង ទើបនារីៗ និងបុរសៗ នៅក្នុងប្រទេសថៃ រមែងទៅពឹងពរលោកគ្រូម្នាក់នេះ មិនដែលខាន។ អ៊ីចឹងហើយ ទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការទម្លាយថា កែវ នីសា ក៏ជាកូនសិស្សកូនគុណរបស់គ្រូស្នេហ៍ដ៏ល្បីនោះដែរ ដែលធ្វើឲ្យនាងនៅតែមានមន្តស្នេហ៍ និងមានព័ត៌មានពាក់ព័ន្ធរឿងអាស្រូវស្នេហ៍មិនចេះអស់មិនចេះហើយ។
ខាងក្រោមនេះ ជាវិដេអូបែកធ្លាយ ដែលបញ្ជាក់ថា កែវ នីសា ពិតជាបានបញ្ចុះស្នេហ៍ជាមួយនឹងគ្រូថៃ ប្រាកដមែន ខណៈដែលការបញ្ចុះនេះ គឺជាការនិយមបំផុតរបស់ពលរដ្ឋថៃ ជាពិសេសតារាដែលចង់ឲ្យមានអ្នកងប់ងល់នឹងមន្តស្នេហ៍របស់ខ្លួននោះ៕
មតិយោបល់