ព័ត៌មានសិល្បៈ និងកម្សាន្ត

ទៀតហើយ! សឿ សុធារ៉ា ត្រូវ សូ ដានីតា ប្រកាសស្វែងរកបន្ទាន់ មុនចេញដីកាកោះហៅ

(ភ្នំពេញ)៖ ក្រោយពី ស្ងប់ស្ងាត់រឿងលុយតុនទីននេះមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ តារាសម្តែង សឿ សុធារ៉ា ត្រូវបាន តារាសម្តែងស្រី អ្នកនាង សូ ដានីតា ប្រកាសស្វែងរករូបនាងជាបន្ទាន់ ដែលដើមចមពី រឿងនេះ អ្នកនាង សូ ដានីតា មិនទាន់បានបញ្ជាក់ថា ដោយសារតែរឿងអ្វីឡើយ តែគ្រាន់ មើលទៅរឿងនេះមិនមែនតូចតាចទេ។

ជាក់ស្តែង ក្នុងនោះ អ្នកនាង សូ ដានីតា បានបង្ហោះសារយ៉ាងដូច្នេះថា «នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ កោះហៅ រឺ មិនចង់ឲ្យគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលិស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន»។

ដូចដែរដឹងស្រាប់ហើយថា កាលមួយរយ:ពេលមុននេះ តារាសម្តែង សឿ សុធារ៉ា ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួន បង្ហោះសាររឿងលុយតុនទីន មិនព្រមទូទាំង ក្រោយមក ក៏មានរឿងជាមួយនឹង តារាកំប្លែង នាងខ្ញុង និងអតីតតារាកំប្លែង ស្រីអយ ដែលធ្វើឲ្យ បណ្តាញសង្គមកក្រើកនាំគ្នាវិភាគភ្លូកទឹកភ្លូកដី។ ពាក់ព័ន្ធនឹងរឿងរ៉ាវជាមួយ សូ ដានីតា គេមិនទាន់ដឹងថា យ៉ាងណាប្រាកដនោះទេ។

មតិយោបល់