ព័ត៌មានសិល្បៈ និងកម្សាន្ត

ករណីរថយន្តបែកកង់ ក្រឡាប់ចូលប្រឡាយ បណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់

កំពត៖ មានករណីរថយន្តបែកកង់ ក្រឡាប់ចូលប្រឡាយ បណ្តាលឱ្យមនុស្សប្រុសស្រី រួមទាំងកុមារចំនួន ៧នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ២:៤៥នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតនៅភូមិល្អាង ឃុំល្អាងស្រុកដងទង់ ខេត្តកំពត។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានឱ្យដឹងថា រថយន្តបានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានបែកកង់រថយន្ត បណ្តាលឱ្យក្រឡាប់ចូលក្នុងប្រឡាយទឹក ធ្វើឱ្យមនុស្សនៅក្នុងរថយន្តដែលមានគ្នាចំនួន ៧នាក់ បានស្លាប់(ប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់)។ ចំពោះជនរងគ្រោះទាំង៧នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ៕

មតិយោបល់