ព័ត៌មានជាតិ

លោក ចូ បៃដិន សូមទោសមេដឹកនាំពិភពលោក ជុំវិញរឿងលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស

(Glasgow)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញមុខសូមទោសមេដឹកនាំពិភពលោកទាំងអស់ សម្រាប់ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ដោយអតីតលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ការសូមទោសរបស់លោក ចូ បៃដិន ធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ កំឡុងចូលរួមក្នុងសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Glasgow ប្រទេសស្កុតលែន។ លោក បៃដិន បញ្ជាក់ថា «ខ្ញុំយល់ថាខ្ញុំមិនគួរសូមទោសនោះទេ, ប៉ុន្តែយ៉ាងណាខ្ញុំត្រូវតែសូមទោសចំពោះការពិតដែលសហរដ្ឋអាមេរិកបាន ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស….»។

លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដោយសំអាងថាកិច្ចព្រមព្រៀងនេះសម្លាប់ការងារប្រជាជនអាមេរិក។ ប៉ុន្តែ នៅក្នុងសន្និសីទ COP26 លោក បៃដិនបាននិយាយថាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនឹងជំរុញកំណើនសេដ្ឋកិច្ចទៅវិញ៕

ប្រភព៖ CGTN

មតិយោបល់