ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់តែក្តៅ! សូដា នីតា ហ៊ានបោះចោលបំណុលជិត ៤ម៉ឺនដុល្លារចោល ប្រសិនបើ សឿ សុធារ៉ា ហ៊ានធ្វើរឿងនេះ!

(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែង សូដា នីតា បានចេញមកប្រកាសស្វែងរកមុខ អ្នកនាង សឿ សុធារ៉ា ឲ្យចូលខ្លួនទៅដោះស្រាយជាមួយនាង ប្រសិនបើមិនចង់ត្រូវបានដីការកោះហៅ ប៉ុន្តែមិនបានទម្លាយឲ្យស៊ីជម្រៅថា មានបញ្ហាអ្វីឲ្យប្រាកដនោះឡើយ ប៉ុន្តែឈានមកដល់យប់ថ្ងៃទី០២ ខែវិច្ឆិកា ដដែល អ្នកនាង បានចេញមកប្រកាសទម្លាយឲ្យយដឹងការពិតពាក់ព័ន្ធនឹងបំណុល ជិត៤ម៉ឺនដុល្លារ ដែលអ្នកនាង សឿ សុធារ៉ា បានជំពាក់ខ្លន ថែមទាំងហ៊ានបោះចោលបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នោះទៀត ប្រសិនជាអ្នកនាង សឿ សុធារ៉ា ដើរស្រាតតែមួយដង។

ក្នុងបណ្តាញសង្គម អ្នកនាង សូដា នីតា បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំសុំសំរាយរឿង អ្នកនាង Sapoun Darapemean (សឿរ សុធារ៉ា ) មុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ ពេលដែលធារ៉ារឿងជំពាក់តុងទិន (គេផុសផ្អើសហ្វេសបុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមកខ្ញុំ១ថ្ងៃមិនតិចម្ដងទេ ដើម្បីអោយខ្ញុំជួយដើម្បីយកលុយទៅអោយកូនបំណុលតុងទិនរបស់គាត់(ធារ៉ា) កុំអោយគេផុសតទៅទៀត ខ្ញុំក៏ព្រមជួយអោយខ្ចីលុយ បន្តរបន្ទាប់រហូតលុយជិត ៤មុឺន$ ដលពេលកេរ្តិ៍ឈ្មោះល្អវិញហើយ (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី គឺ មើលងាយខ្ញុំ ) »។

អ្នកនាងបន្តថា «ដល់ពេលបានលុយខ្ញុំ ដោះស្រាយស្ងប់រឿងថោកហើយ ខ្ញុំឆាតលែងលើក តេមិនតប មើលមិនឆ្លើយ តែដល់ពេលតប និយាយថា ( បងខ្ញុំកើតរោគចិត្ត មានបត្រ័ចេញពីពេទ្រ ( លុយបង ខ្ញុំអស់ លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន ) ( សូមបងបំភ្លេចចោលចុះ បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញជំនួស១ថ្ងៃ50$រាល់ថ្ងៃទៀត»។

សូដា នីតា ថា «សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយ ជិត៤មុឺន$ ហ្នឹង។ ហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មអោយ ហើយថែមលុយ ចូលបុណ្យប្អូន 1,000$ ថែមទៀត (បើចង់សម្លាប់ខ្លួនព្រោះបំណុល )
តែ បើគេចវេសប្អូន គិតថា ចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូន ??? ចូលមិត្តសិល្បៈទាំងអស់យល់ នឹង មហាជនជួយគិត បើកូនបំណុលវាឈ្លើយ តេមិនលើក ឆាតមិនតប បើចេះសំរួលនាងនិយាយសង១ខែ100$ 200$ ក៏ខ្ញុំយកដែរ តែនាងនេះសម្តីទន់ តែមុខក្រាស់ ចរិកកោតតែគេហៅថត រឿងថ្មី ល្បីទាំងមិនទាន់ចេញបញ្ចាំងនាង ធារ៉ា (. ធ្លាក់រណ្តៅហើយ នៅមិនប្រឹង តោងឡើងទៀត )»។

មតិយោបល់