ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះបីខែភ្លៀងធ្លាក់ខ្លាំងភ្ញៀវទេសចរណ៍នៅតែ សម្រុកមកលេងខេត្តមណ្ឌលគិរី

មណ្ឌលគិរី: ប្រធានមន្ទីព័ត៌ទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បាឲ្យដឹងថា ក្នុងឆ្នាំ ២០១៦នេះ ចំនួនភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ មានការកើនឡើង បើទោះបីជាមានភ្លៀវធ្លាក់ស្ទើររៀងរាល់ថ្ងៃ ក៏ដោយ ក៍ភ្ញៀវទេសចរណ៍ នៅតែបន្តមកលេង មិនរាថយនឹង អាកាសធាតុនៅរដូវវស្សាភ្លៀងធ្លាក់ឡើយ។

លោកប្រធានរូបនេះ បានបញ្ជាក់ទៀតថា ក្នុងរយ:ពេល៦ខែ ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាង៨ម៉ឺននាក់ បើប្រៀបធៀបនិងឆ្នាំ២០១៥ មានការកើនឡើង សរុបប្រមាណ ៩.៥% ដែលមកលេង កម្សាន្ត បែបទេសចរណ៍ គ្រួសារ ក្រុមហ៊ុន ចំណែកជនបរទេសវិញ គឺគាត់ចូលចិត្តរបៀបទេសចរណ៍ បែបការផ្សងព្រេង ដេកក្នុងព្រៃ ការដើរមើល សត្វក្នុងព្រៃ ស្វែងរកអ្វីថ្មីៗ បែបមនុស្សរស់ក្នុងព្រៃភ្នំ ។

ប្រធាន មន្ទីរព័ត៌មានទេសចរណ៍ខេត្ត លោកងិន សុវិមាន បានប្រាប់ខាងភ្នាក់ងារសារព័ត៌មាន Podt News ប្រចាំខេត្ត ឲ្យដឹងថា កត្តាដែលជម្រុញឲ្យ ខេត្តមណ្ឌលគិរីមួយនេះ មានភ្ញៀវទេសចរណ៍កើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំនោះ ដោយសារតែ ខេត្តមណ្ឌលគិរី ជាខេត្តមួយមានសក្កានុពល ខាងវិស័យទេសចរណ៍ មានផ្លូវល្អ ដែលតភ្ជាប់ពី ស្រុកស្នូល ខេត្តក្រចេះ កាត់ខេត្តមណ្ឌលគិរី រហូតទៅដល់ខេត្តរតនគិរី ដែលផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍ មកលេងខេត្តមណ្ឌលគិរី ហើយចង់បន្តទៅលេង ខេត្តរតនគិរីទៀត។ មានសេវាកម្មទេសចរណ៍ ផ្ទះសំណាក់សណ្ឋាគារ រមណីដ្ឋាន និងកន្លែង កម្សាន្តជាច្រើន ដូចជារមណីដ្ឋានវប្បធម៌ ភ្នំដោះក្រមុំ រមណីដ្ឋានសមុទ្រឈើ ទឹកជ្រោះ ដំណាក់ស្តេច ជាពិសេស ទឹកជ្រោះប៊ូស្រា ដែលភ្ញៀវទេសចរណ៍ តែងតែរំពឹងចង់មកកម្សាន្ត ជារៀងរាល់ឆ្នាំ។ សម្រាប់ខេត្តមណ្ឌលគិរី គឺមានមគ្គុទេស ទេសចរណ៍ ដែលបានទទួលការ បណ្ដុះបណ្ដាលជំនាញ វគ្គមគ្គុទេសតំបន់ បានចំនួន១៧ នាក់ ដើម្បីបំរើខាង សេវាកម្ម ដឹកនាំភ្ញៀវកម្សាន្តនិង រៀបចំសេវាកម្មផ្សេង។

លោកសាត ចិន្ដា ជាមគ្គុទេស ផ្នែកភាសារអង់គ្លេសនិង ភាសារជាតិ បានរាយរាប់ប្រាប់ពី ភ្ញៀវទេសចរណ៍ ក្នុងម្នាក់ នោះគឺសំខាន់ណាស់សំរាប់កាងារ ទេសចរណ៍ ពីព្រោះ គាត់បានផ្ដល់ជាការងារផ្ដល់ប្រាក់ ចំណូលចូលដល់ក្រុមការងារ ។ អ្នកប្រកបខាង វិស័យទេសចរណ៍រួមមាន សេវាកម្ម ផ្ទះសំណាក់ អាហារដ្ធាន ដឹកជញ្ជូន ទំនិញផ្សេងៗ ផងដែរ ។លោកបានបញ្ចាក់ថា សំរាប់ទំនាក់ទំនង ដើម្បីរៀបចំដំណើរកម្សាន្ត អាចទំនាក់ទងតាមលោកផ្ទាល់ ជាមគ្គុទេស ប្រចាំតំបន់បាន តាមលេខ 08897 444 89 ៕

photo_2016-08-24_14-26-44

photo_2016-08-24_14-26-45

photo_2016-08-24_14-26-46

photo_2016-08-24_14-26-49

photo_2016-08-24_14-26-51

photo_2016-08-24_14-26-52

photo_2016-08-24_14-26-53

photo_2016-08-24_14-26-55

photo_2016-08-24_14-26-56

photo_2016-08-24_14-26-58

photo_2016-08-24_14-26-59

photo_2016-08-24_14-27-00

photo_2016-08-24_14-27-02

មតិយោបល់