ភ្នំពេញៈ តួនាទីដ៏សំខាន់នៃប្រព័ន្ធអេកូទេសចរណ៍ គឺថែរក្សាប្រពន្ធ័អេកូឡូស៊ី និងនាំនូវលំហូផ្នែកសេដ្ឋកិច្ច និងជាផ្នែកមួយនៃទេចេរណ៍ធម្មជាតិ សកម្មភាពទេសចរណ៍នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលសម្បូរដោយប្រព័ន្ធអេកូឡូស៊ី និងគោលដៅច្បាស់លាស់ ក្នុងការថែរក្សាប្រពន្ធ័អេកូឡូស៊ី និងនាំចំណូលសេដ្ឋកិច្ច ចាក់តាមសហគមន៍ ជំនួសចំណូលពីការកាប់ព្រៃឈើ ឬការបរបាញ់សត្វ។
មន្រ្តីជំនាញផ្នែកទេសចរណ៍ធ្លាប់បានឲ្យដឹងថា ដោយមានកិច្ចសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទ ក្រសួងបរិស្ថាន អង្គការអន្តរជាតិពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋសហគមន៍ បានបង្កើតសហគមន៍អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ធម្មជាតិបានចំនួន៥០រួចហើយ។
ជាការកត់សំគាល់សហគមន៍អេកូទេសចរណ៍ ដែលប្រកបដោយជោគជ័យ គឺជាសហគមន៍ដែលបានអនុវត្តន៍តាមរូបមន្ត “4Ps (Public,Partnership,Private, People tourist ) ជាអាទិភាព គឺសហគមន៍អេកូទេសចរណ៍ ជីផាត ក្នុងខេត្តកោះកុង ម្លប់បៃតង នៅខេត្តកំពង់ស្ពឺ និងកោះទ្រង់ នៅខេត្តក្រចេះ”។
ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធបាននឹងកំពុងខិតខំជំរុញការបង្កើតសហគមន៍ទេសចរណ៍នេះ ឲ្យបានច្រើននិងជោគជ័យដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋសហគមន៍ និងការចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិ ដើម្បីកម្ពុជាជាគោលដៅទេសចរណ៍ស្អាត និងបៃតងដ៏ទាក់ទាញ៕
មតិយោបល់