ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា! បទ «Are You Ok?» បំបែកកំណត់ត្រាអ្នកទស្សនាច្រើនជាងគេបំផុត ទី១ នៅកម្ពុជា CAM POP

(ភ្នំពេញ)៖ មិនធម្មតាមែន នៅពេលនេះ បទចម្រៀង «Are You Ok?» របស់ផលិតកម្ម Galaxy Navatra បានបំបែកកំណត់ត្រា ក្លាយជាចម្រៀងមានអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅកម្ពុជា លំដាប់លេខ១ រយ:ពេលត្រឹម៩ម៉ោងប៉ុណ្ណោះ ទទួលបាន ១លានទស្សនាs ។

បើតាមផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានបញ្ជាក់ឲ្យដឹងថា «បទចម្រៀងបំបែកកំណត់ត្រាអ្នកទស្សនាច្រើនជាងគេបំផុតទី១នៅកម្ពុជា CAM POP។ ត្រឹមតែ៩ម៉ោងអ្នកទស្សនា1M ទស្សនាs។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្ររហូតមក អរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យក្រុមការងារយើងថតជាច្រើនលើក អរគុណដល់ក្រុមការងារទាំងអស់ដែលបានសហការគ្នារួមចំណែកដោយការតស៊ូប្រឹងប្រែង អរគុណដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្ប:ដែលបានអនុញ្ញតឱ្យបទនេះមានការចេញផ្សាយ»។

បទ «Are you ok» ត្រូវបានផលិតកម្ម Galaxy Navatra បង្ហោះលើ Channel YouTube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង០៧ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បើគិតដល់ម៉ោង៤ រសៀលថ្ងៃដដែលនេះ ពោលត្រឹមតែ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់ រហូតដល់១លានដង។ នេះជាកំណត់ត្រាមិនធ្លាប់មានពីមុនមកឡើង សម្រាប់ពិភពសិល្ប:កម្ពុជា៕

 

មតិយោបល់