(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីឲ្យមហាជនខ្មែរបានជ្រាប់ ជុំវិញករណីថៃសាងសង់ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា នៅទឹកដីថៃនោះ។ តែយ៉ាងណា បន្ទាប់ពីឃើញសេចក្តីប្រកាសផ្លូវការរបស់ក្រសួង អ្នកសិល្បៈមួយចំនួន ដែលជាបុគ្គលមានឥទ្ធិពល ហាក់នៅមិនទាន់អស់ចិត្តឡើយ ដោយអះអាងថា ក្នុងការបញ្ជាក់ថាមិនបានចម្លងរចនាបទ ឬប្លង់ពីប្រាសាទអង្គរវត្ត តែជាក់ស្តែងគឺស្រដៀង។
នៅមុននេះបន្តិច កញ្ញា លីវ ជីលី ដែលជាអតីត «Miss Grand Cambodia ២០២០» ដែលធ្លាប់តំណាងប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសថៃ បានសរសេរសារនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «មនុស្សជាអ្នកបង្កើត ចំណេះដឹង វប្បធម៌ ទំនៀមទម្លាប់និងស្ថាបត្យកម្មផ្សេងៗ ទៅនឹងរចនាបថនៃប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ចំណេះដឹងមួយចំនួនបានធ្វើឲ្យមនុុស្ស មួយចំនួនក្បត់ឧត្ដមគតិដោយសារតែ ភាពលោភលន់ ចង់មានចង់បានដែលអ្វីមិនមែនជារបស់ខ្លួន ហ៊ានបំពាន សច្ចៈភាពភ្លេចនូវបណ្តាំរបស់ព្រះពុទ្ធជាម្ចាស់នៃយើងអង្គរវត្តមានតែ១លើពិភពលោក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក!»។
នាងបន្តថា «ក្នុងសេចក្តីប្រកាសថាមិនមែន តែជាក់ស្តែងគម្រោងប្លង់នៃការសាងសង់ជួយមើលថាដូចប៉ុន្មានភាគរយ? សូមបងប្អូនមើលហើយវិភាគឲ្យមែនទែន?»។
មតិយោបល់