សឿ សុធារ៉ា ត្រូវគេមើលឃើញថា ស្រក់សាច់ និងបាក់សម្រស់ច្រើន ក្រោយមានរឿងផ្ទួនៗ

(ភ្នំពេញ)៖ ឆ្នាំនេះជាឆ្នាំស៊យខ្លាំងហើយ សម្រាប់តារាសម្តែងស្រីសាច់ចាំ អ្នកនាង សឿ សុធារ៉ា អស់ពីបញ្ហាមួយចូលបញ្ហាមួយ មិនចេះចប់ទាល់តែសោះ អស់ពីល្បីបែកបាក់ជាមួយស្វាមី ក្រោយត្រូវគ្នាវិញ បន្ទាប់មក រឿងលុយតុនទីន ដែលនេះ ដោះមិនចេះចប់ សូម្បីតែវង់សិល្បៈខ្មែរ ក៏គេរករឿងដែរ។

ជាក់ស្តែង ក្នុងនោះគេឃើញរូបនាងប្រែរូបរាង ស្រកសាច់ស្រកឈាមខ្លាំង គ្រាន់តែក្រឡេកមួយភ្លែត ដឹងបានទៅហើយ ថារូបរាងស្គមជាងមុន ជាពិសេស បើក្រឡេកទៅមើល ទម្រង់ផ្ទៃមុខរបស់រូបនាងវិញ គឺប្រែជាខូងត្រង់ថ្ពាល់ គួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ គ្រាន់តែឃើញ រូបភាពប៉ុន្មានសន្លឹកនេះ មហាជនដាក់ ការរំពឹងខ្ពស់ថា នេះទំនងមកពី បញ្ហាដោះមិនចេះអស់ ក្នុងពេលមួយរយៈនេះហើយ ទើបធ្វើឲ្យ តារាស្រីរូបនេះ ពិបាកចិត្តខ្លាំង រហូតដល់ស្រកសាច់យ៉ាងដូច្នេះនោះ។

បើទោះបី មានបញ្ហាងងឹតមុខបែបនេះក្តី តែតារាសម្តែងរូបនេះ នៅតែប្រមូលអារម្មណ៍ តាំងស្មារតី ទៅថតរឿងភាគខ្មែរមួយ ដូចពេលមុនៗដដែរ ផ្ទុយទៅវិញ ស្រាប់តែ បែកធ្លាយរូបថតពេលថ្មីៗនេះ របស់អ្នកនាង សឿ សុធារ៉ា ធ្វើឲ្យ មហាជនភ្ញាក់ផ្អើលខ្លាំង។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *