កំពូលតារាសម្ដែងក្បាច់គុនចិន លោក ឈិន ឡុង (Jackie Chan) ត្រូវបានរដ្ឋាភិបាលប្រទេសសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតប្រឆាំងគ្រឿងញៀន ខណៈដែលកូនប្រុសទោលរបស់តារាសម្ដែងរូបនេះ ទើបតែចេញពីគុក ពីបទប្រើប្រាស់គ្រឿងញៀន។ បើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៥។
មន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតថា លោក ឈិន ឡុងគឺជាតារាសម្ដែងដែលមានប្រជាប្រិយភាពមួយរូប ជាពិសេសគាត់ជាមនុស្សដែលចូលរួមនៅក្នុងកិច្ចការសង្គមជាច្រើន ជាពិសេសគឺយុទ្ធនាការប្រឆាំងគ្រឿងញៀង ដូច្នេះហើយទើបរដ្ឋាភិបាលប្រទេសសិង្ហបុរី បានសម្រេចជ្រើសរើសលោកជាតារាឯកអគ្គរដ្ឋទូតប្រឆាំងគ្រឿងញៀន។
គួរបញ្ជាក់ផងដែរថា Jaycee Chan ដែលជាកូនប្រុសរបស់កំពូលតារាសម្ដែង ឈិន ឡុង ត្រូវបានតុលាការចិន កាត់ទោសឲ្យជាប់គុករយៈពេល ៦ខែ ពីបទប្រើប្រាស់គ្រឿងញៀន ហើយទើបចេញពីគុកវិញ កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅនេះ ដោយទង្វើនោះ បានធ្វើឲ្យ ឈិន ឡុង ខ្មាស់គេយ៉ាងខ្លាំង ប៉ុន្តែលោកបានសារភាពថា នោះគឺជាកំហុសរបស់លោក ព្រោះតែមិនបានផ្ដល់ភាពកក់ក្ដៅដល់គ្រូសារ និងមិនបានថែទាំកូនប្រុស ដោយលោកគិតតែពីការងារ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់