ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង ម៉ាណា រៀបការភ្លាម ចេញក្រេបទឹកឃ្មុំក្រៅប្រទេស

កាលពីយប់ថ្ងៃទី៤ មករា ពិធីការិនីល្បីឈ្មោះនាងដួង ម៉ាណា បានចូលរោងការយ៉ាងអធឹកអធមជាមួយនឹងប្រធានទីផ្សារប្រចាំក្រុមហ៊ុនមួយ បន្ទាប់ពីអ្នកទាំងពីរស្គាល់គ្នា ប្រមាណជាង៣ឆ្នាំ តាមរយៈបណ្ដាញហ្វេសប៊ុក។ នាងបានប្រកាសនឹងឡើងយន្តហោះចេញទៅក្រៅប្រទេសនៅថ្ងៃទី៦ មករានេះហើយ ដើម្បីដើរកម្សាន្តផង និងក្រេបទឹកឃ្មុំផង។

ក្នុងពិធីមង្គលការដែលបានធ្វើឡើង នៅភោជនីយដ្ឋានធំមួយនៅម្ដុំទឹកថ្លានោះ ដួង ម៉ាណា និយាយថានឹងចេញទៅក្រេបទឹកឃ្មុំភ្លាមៗ ដោយឡើងយន្តហោះនៅថ្ងៃទី៦ មករា និងគម្រោងទៅរហូតដល់មួយសប្ដាហ៍ពេញ ដោយមិនខ្វល់ពីរឿងការងារនោះឡើយ។ យ៉ាងណាមិញ នាងថាសុំលាក់ពីប្រទេសដែលនាងចេញទៅ ដោយអះអាងថាប្រទេសដែលនាង និងស្វាមីត្រូវទៅនោះ គឺទទួលបានសំបុត្រយន្តហោះទៅមកហ្វ្រីពីក្រុមហ៊ុនមួយ ទើបពួកនាងសម្រេចចិត្តទៅក្រេបទឹកឃ្មុំនៅទីនោះតែម្ដង។ ជាមួយនឹងការប្រកាសគម្រោងចេញក្រៅប្រទេសដើរកម្សាន្ត ដោយមិនបង្អង់យូរនាងក៏បានលើកឡើង នូវគម្រោងសម្រាប់អនាគតជាច្រើន បន្ទាប់ពីបញ្ចប់ថ្ងៃរៀបការនេះផងដែរ។ នាងថានឹងបន្តវាយលុកក្នុងអាជីពសិល្បៈមិនថាពិធីការិនី និងសម្ដែងនោះទេ ដោយសារតែលោក មុទ ចាន់ដេវីឌ ជាស្វាមីក៏មានជំនាញតន្ត្រីករ ដែលយល់ពីតម្លៃសិល្បៈ និងមិនប្រច័ណ្ឌផ្ដេសផ្ដាស ប្រសិនបើនាងត្រលប់ទៅកាន់ការសម្ដែង។ នាងក៏បង្ហាញឆន្ទៈពង្រីកមុខរបរច្នៃគ្រឿងសិង្ហារឹមពីផ្ដៅ និងពីវត្ថុធាតុដើមផ្សេង ដែលបានដំណើរការជាយូរឆ្នាំមកហើយ អោយកាន់តែរឹងមាំបន្ថែមទៀត ដើម្បីអោយអាជីវកម្មរបស់នាងមានការរីកចំរើន។

ខាងក្រោមនេះជាបទសម្ភាសន៍របស់ដួង ម៉ាណា ពីគម្រោងចេញក្រេបទឹកឃ្មុំ និងការលើកឡើងពីគម្រោងសំខាន់ៗរបស់នាង បន្ទាប់ពីរៀបការ៖

https://www.youtube.com/watch?v=aCGDuVDMaPY&feature=youtu.be

មតិយោបល់