សកម្មភាពឆ្មាំសន្តិសុខ នៅលើជើងហោះហើរ United Airlines ដែលធ្វើដំណើរពី Chicago ទៅ Louisville កាលពីថ្ងៃច័ន្ទ បានបង្កើតរឿងចម្រូងចម្រាស់ ដោយទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់អតិថិជន។
អ្នកដំណើរម្នាក់ត្រូវបានឆ្មាំសន្តិខុសជើងហោះហើរខាងលើ ទាញ់អូសចេញ ដែលជាសកម្មភាពមួយដ៏ឃោរឃៅ ដែលផ្អើលទូទាំងអាម៉េរិក ជាមួយឥរិយាបទ នាវិក។
យោងតាមព័ត៌មានច្បាស់ការពី ជើងហោះហើរ United Airlines បានឲ្យដឹងថា ដោយសារតែក្រុមហ៊ុនបានលក់សំបុត្រជើងហោះហើរ ដាច់ច្រើនពេក ដូច្នោះក្រុមហ៊ុនបានជ្រើសរើសដោយចៃដន្យ សម្រាប់កៅអ៊ីអង្គុយ និងអ្នកខ្លះត្រូវទៅអង្គុយកៅអ៊ីបុគ្គលិកជើងហោះហើរវិញ។
ក្នុងនោះដែរ អ្នកដំណើរ២នាក់បាន យល់ព្រមតាមសំណើររបស់ជើងហោះហើរ ដោយបង់តែ ៨០០ដុល្លារ ។ ទោះបីជាយ៉ាងណាអ្នកដំណើរម្នាក់ទៀត ដែលអះអាងថាខ្លួនជាគ្រូពេទ្យ មិនបានអត់ធ្មត់នូវអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ខាងលើស្នើរសូមឡើយ។
ក្រោយពីមានបញ្ហាឆ្មាំយន្តហោះ បានហោះបុរសខាងលើដូចសត្វធាតុ ដែលធ្វើឲ្យមានការតវ៉ាទូទាំងអាម៉េរិក ចំពោះទង្វើបែបនេះ និងសូមឲ្យក្រុមហ៊ុនបម្រើជើងហោះហើរ ផ្តល់ចម្លើយមួយដ៏សមស្រប។
នៅមានវីដេអូមួយទៀត គេឃើញគ្រូពេទ្យអាស៊ីខាងលើ បានឈរនៅកន្ទុយយន្តហោះ ទាំងមានឈាមមាត់រហាម និងនិយាយថា «ខ្ញុំចង់ទៅផ្ទះវិញ » និងនិយាយថា «សម្លាប់ខ្ញុំទៅ» ។
អ្នកដំណើរតាមជើងហោះហើរ ៣៤១១ នេះបាននិយាយថា បានរបួសបែកមាត់ អំឡុងពេលឈ្លោះទាស់ទែង រឿងកៅអ៊ីអង្គុយ ។ ប៉ូលិស នៅឆីកាហ្គូ ដោយមិនទាន់បង្ហាញអត្តសញ្ញាណ បុរសវ័យ ៦៩ឆ្នាំ ដោយត្រឹមថា គាត់មានបញ្ហាផ្លូវចិត្ត៕
ទស្សនាវីដេអូឃ្លិប៖
https://www.youtube.com/watch?v=2zTJPmqZReY
មតិយោបល់