ថៃ៖ មួយរយៈមុន យាយក្រវីសក់ ទទួលបានការចាប់អារម្មណ៍ជាមួយនឹងមុខមាត់ថ្មីក្រោយធ្វើការវះកាត់កែសម្ជស្សដោយសារមានមតិមើលងាយជាច្រើនថាគាត់មុខអាក្រក់។ ប៉ុន្តែពេលនេះតារាបណ្តាញសង្គមរូបនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និបារម្ភវិញម្តងដោយនៅសុខៗលេចរូបមួយសន្លឹកតាមរយៈគណនី IG មួយមានឈ្មោះ Sitaangsu បានចែករំលែករូបគាត់កំពុងគេងលើគ្រែពេទ្យដាក់អុកស៊ីសែន ថែមទាំងមានស្នាមពេញផ្ទៃមុខទៀតផង។
ទោះជាយ៉ាងណា មិនមាននរណាដឹងឡើយថា ការពិតមានរឿងអ្វីកើតឡើងឱ្យប្រាកដលើយាយក្រវីសក់ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនកំពុងមានក្តីបារម្ភចំពោះសុវត្ថិភាពរបស់គាត់ពេលនេះ ដោយពួកគេនាំគ្នាបួងសួងឱ្យគាត់ឆាប់ដឹងខ្លួនផងដែរ៕
មតិយោបល់