













ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញៈ ប្រភពផ្លូវការបានអះអាងថា នៅព្រឹកថ្ងៃទី១០ សីហា វេលាម៉ោង៨៖៣០នាទីព្រឹកនេះ តារាចម្រៀងនាង វ៉ាន់ នីឡា នឹងចូលខ្លួនបំភ្លឺលើពាក្យបណ្ដឹងរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីមានការទម្លាយថា ពាក្យបណ្ដឹងរបស់នាងត្រូវបានបញ្ជូនចេញផុតពីក្រសួងមហាផ្ទៃ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែសីហា។ តាមគម្រោងនាង និងមេធាវី នឹងទៅដល់តុលាការនៅវេលាម៉ោង៨៖៣០នាទីព្រឹកនេះ ដោយមិនមានវត្តមានរបស់អតីតសង្សារនាងដែលជាប់ពាក់ព័ន្ធទៅដែរនោះទេ ដោយសារតែតុលាការ ទើបតែធ្វើការហៅភាគីខាងដើមបណ្ដឹងឲ្យចូលបំភ្លឺ និងមិនទាន់ឈានដល់ចំណាត់ការកោះហៅចុងចោទនៅឡើយ។…
ក្នុងវិស័យសិល្បៈគេមិនគិតថាតារាចម្រៀងយុវវ័យនាងញឹម សួនសោភាទេពី គឺជាតារាចម្រៀងដែលមានគ្រឹះពីរបាំបុរាណនោះទេ ដោយសារតែនាងត្រូវគេកត់សម្គាល់មានស្ទីលច្រៀងរាំបែបបទយុវវ័យបានរស់រវើក។ តារាចម្រៀងវ័យ១៦ឆ្នាំរូបនេះ ក៏បានបោះជំហានជោគជ័យលើវិថីសិល្បៈកាន់តែលេចធ្លោជាងមុននោះផង បន្ទាប់ពីនាងមានឱកាសឡើងឆាកទូរទស្សន៍ និងបានក្លាយខ្លួនជាសមាជិករបស់គ្រួសារតារាកម្ពុជានាពេលថ្មី។ ញឹម សួនសោភាទេពី និយាយថា នាងគឺជាសិស្សផ្នែករបាំបុរាណរយៈពេល៤ឆ្នាំមកហើយ ដោយនាងមានជំនាញរាំរែកបែបប្រពៃណីនូវរបាំបុរាណជាច្រើនរបាំនោះផង។ ប៉ុន្តែដោយសារតែនាងមានក៏មានទេពកោសល្យអាចច្រៀងបានទាំងបទយុវវ័យជាពិសេសបទជាភាសាអង់គ្លេស ថៃ ឡាវ បារាំង វៀតណាម និងចិន ទើបនាងក៏ត្រូវបានជ្រើសជាតារាចម្រៀងក្នុងវង់តន្ត្រីយោធាភិរម្យនាពេលថ្មីៗ…
បើទោះជាអ្នកណាៗក៍មើលឃើញថាអាជីពសិល្បៈរបស់តារាចម្រៀងនាង វ៉ានីឡា កាន់តែស្ងាត់ទៅៗ រកកល់នឹងបាត់បង់ទីផ្សារ ក្នុងពេលដែលកុងត្រារបស់នាងនៅមិនទាន់អស់ពីហង្សមាសនៅឡើងក្ដី ក៍តារារូបនេះ បានអះអាង ខ្លួនមិនបន្ទោសចំពោះហង្សមាសនោះទេ។ ផ្ទុយទៅវិញនាងថាខ្លួនឯងវិញទេ ដែលរុញអោយទីផ្សារសិល្បៈរបស់ខ្លួនដាំក្បាលចុះ។ វ៉ានីឡា និយាយថា ហង្សមាសមិនដែលមានគំនិតមិនផលិតបទចម្រៀងអោយខ្លួននោះទេ បើទោះជានាងមានរឿង និងបើទោះជានៅហង្សមាស លែងមានលោកសុខ ជំនោរ ជាបង្អែក។ នាងថាហង្សមាស នៅតែចង់ផលិតចម្រៀងអោយខ្លួន…
មតិយោបល់