(ភ្នំពេញ)៖ ដូចដែលបានដឹងកន្លងមកហើយថា តារាកំប្លែង ខ្ញុង នៅពេលនេះកំពុងតែជាប់បំណុលនៅឡើយ ដោយមិនទាន់ដោះស្រាយរួចរាល់នោះទេ ដោយសារតែទំហំទឹកប្រាក់ដែលជំពាក់គឺមានច្រើនពេក។ បើទោះបីជាជួបរឿងលំបាកខ្លាំងយ៉ាងណា តារាស្រីរូបនេះ បានបញ្ជាក់ថាខ្លួននឹងតស៊ូទៅមុខទៀត ដោយប្រឹងប្រែងរកសុីយកលុយមកដោះស្រាយបំណុលទាំងនេះ ដើម្បីបន្តដំណើរទៅមុខតទៀតមិនរុញរាផងដែរ។
ដោយឡែក នៅពេលថ្មីៗនេះ តារាកំប្លែង ខ្ញុង និយាយពាក្យពិតចេញពីចិត្ត នៅពេលដែលមានគ្រួសារដ៏កក់ក្តៅ តែងតែនៅក្បែរ និងជម្រុញកម្លាំងចិត្តបន្តដំណើរទៅកាន់ការដោះបំណុល ដោយខ្លឹមសារទាំងមូលមានអត្ថន័យដូចនេះថា «យ៉ាងហោចណាស់ក៏សល់ត្រឹមប្ដីល្អម្នាក់ និងកូនគួរឱ្យ ស្រលាញ់ ស្មើជីវិតជាកម្លាំងចិត្តបន្តដំណើរទៅមុខដើម្បីដោះបំណុល»។
គួរជម្រាបថា តារាកំប្លែង ខ្ញុង ក្រោយជួបព្យុះភ្លៀងក្នុងជីវិត បច្ចុប្បន្ននាងកំពុងតែមមាញឹកខ្លាំងក្នុងការលក់ប្រហុក ផ្អក់ និងត្រី ក្នុងបណ្តាញសង្គម ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន៕
មតិយោបល់