ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ តាមផ្លូវសាធារណៈ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៧​ និង ០០ នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ តាមផ្លូវសាធារណ: ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារ:ដកហូតបានរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ជារបស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិធីច្បាប់ ៕

មតិយោបល់