ព័ត៌មានសិល្បៈ និងកម្សាន្ត

គួរឲ្យសរសើរ! មាស សុខសោភា ជ្រើសរើសអាវចាក់ជាស្នាដៃជីដូនជរាម្នាក់ យកមកពាក់ដើម្បីថត MV ចម្រៀងថ្មី

(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះបោះសំឡេងប្រចាំផលិតកម្ម Ream មាស សុខសោភា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ មានការកោតសរសើរជាខ្លាំង បន្ទាប់ពីនាងបានសម្រេចជ្រើសរើសយកអាវចាក់ផ្ទាល់ដៃរបស់ជីដូនជរាម្នាក់ ដើម្បីយកមកពាក់ថត MV ចម្រៀងថ្មី ខណ:អាវនោះទៀតសោត គឺប្រើរយ:ពេលរហូតដល់ជាង៥ខែ ទំរាំរួចរាល់។

តាមរយ:បណ្តាញសង្គមផ្លូវការរបស់តារាចម្រៀងល្បីឈ្មោះកញ្ញា មាស សុខភា បានបង្ហាញនូវរូបភាពស្រស់ជាច្រើនសន្លឹក ដែលនាងកំពុងថត MV បទថ្មី ដើម្បីត្រៀមអបអរសាទរបុណ្យភ្ជុំបិណ្ឌ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រៅពីរូបថតទាំងនោះ គ្រប់គ្នាហាក់រំភើបយ៉ាងខ្លាំងដោយក្នុងនោះ សោភា បានពាក់អាវចាក់ជំនាន់៩០ យ៉ាងស្រស់ស្អាតផូផង់ក្រោមការផលិតដោយដៃយ៉ាងស្វិតស្វាញដោយ ដូនជរាម្នាក់ប្រើពេលរហូតដល់ទៅ៥ខែជាងទម្រាំបានអាវទាំងនេះ។

មាស សុខសោភា បានបង្ហោះរូបភាពភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «ចៅក៏រំភើបដែលបានយកស្នាដៃលោកយាយមកបង្ហាញ និងអាចរំលឹកអនុស្សារីយ៍ សម័យអាវចាក់នាទសវត្ស៨០ និង ៩០»។

ប្រការនេមិនត្រឹមតែតារាចម្រៀងរូបនេះទេ ដែលរំភើបចំពោះស្នាដៃលោកយាយ សូម្បីតែមហាជនក៏បង្ហាញក្ដីរំភើបផងដែរ ព្រោះថាស្នាដៃកម្រនេះពិតជាមិនសូវមានទេ នាសម័យកាលឆ្នាំ២០២១នេះ៕

មតិយោបល់