ភ្នំពេញ៖ យើងកម្រ នឹងបានឃើញ វីដេអូឃ្លិប នៅស្រុកខ្មែរ ប្រើរយៈពេលខ្លី តែមានអ្នកចុចមើល ច្រើន ដូចនឹងបណ្តាប្រទេសផ្សេងៗនោះឡើយ ។ បទ ពិរោះបំផុត នៅក្នុងស្រុកខ្មែរ ពីរ ទៅ ៣ ខែ ដែលបង្ហោះ នៅលើ YouTube ចំនួន អ្នកចុចមើលច្រើនបំផុត ត្រឹមតែ ១ ម៉ឺន ជាងតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍ បំផុតនោះ គឺ វីដេអូ The Voice Cambodia មានអ្នកមើលរហូតដល់ទៅ 131,895 ដង ដែលជាអត្រាមួយដ៏ខ្ពស់បំផុត មិនធ្លាប់មាន កន្លងមក ខណៈដែលប្រើប្រាស់ពេលដ៏ខ្លី ។
វីដេអូឃ្លិបដែលមានអ្នកមើលច្រើនសន្ធឹកនេះ ជាវីដេអូឃ្លិប របស់បេក្ខជន វង្ស ដារ៉ារតនា ច្រៀងបទ “កូនប្រុសខុសហើយ “ ដែលត្រូវបានគេអាប់ឡូតចូល YouTube កាលពីថ្ងៃទី ៤ ខែ សីហា កន្លងទៅនេះ ក្រោយកម្មវិធី The Voice Cambodia ចេញផ្សាយកាលពីថ្ងៃទី ៣ ខែ សីហា៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់