CL តារាចម្រៀងរ៉េបដ៏មានឥទ្ធិពល និង ជាអតីតក្រុមចម្រៀងល្បីឈ្មោះ 2NE1 ដែលមហាជនភាគច្រើនបានស្គាល់ច្បាស់ថាជា រាជិនីនៃការច្រៀងរ៉េប ជាមួយការលេងស្ទីលដែលមិនច្រំដែលធ្វើឱ្យមានការសាំភ្នែកនោះទេ។
CL មកទល់ពេលនេះគឺមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ ដោយនាងបាននិយាយថា ៖ «ខ្ញុំជាមនុស្សផ្លាស់ប្តូរគំនិតរហូត មិនដូចដើម ហេតុដូចនេះ Ideal Type របស់ខ្ញុំក៏ផ្លាស់ប្តូរដូចគ្នា ដោយបច្ចុប្បន្ននេះខ្ញុំងាកមកចូលចិត្ត មនុស្សដែលអាចចុះសម្រុងជាមួយខ្ញុំ និង ជាមនុស្សមានសុខភាពល្អ។ ខណៈពីមុនខ្ញុំគឺមានគំនិតដូចនារីទូទៅ គឺចង់បានមនុស្សដែលមានរូបរាងស្អាត សង្ហា គឺជាចំណុចសំខាន់ទីមួយ តែពេលនេះមិនមែនទៀតទេ។ និយមន័យនៃភាពសង្ហា សម្រាប់ខ្ញុំគឺមានភាពខុសប្លែកពីអ្នកដទៃ។ ហេតុបែបនេះ Ideal Type របស់ខ្ញុំអាចមិនដូចអ្នកផ្សេង ហើយខ្ញុំក៏ពេញចិត្តមនុស្សដែលមានភាពរឹងមាំ និង ផ្នត់គំនិតធំទូលាយផងដែរ»៕
មតិយោបល់