ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយតួស្រីក្នុងរឿង ច័ន្ទតារា ទទួលមរណៈភាព

កំពូលតារាសិចស៊ីរោលរាលក្ដៅសាច់ ហ៊ានថតអាក្រាតកាយទាំងស្រុងនៅក្នុងរឿង ច័ន្ទតារា គឺអ្នកនាង តាក់ បុងគុត ( Tak Bongkod ) បានបង្ហោះក្ដីសោកសៅគ្រៀមក្រំដែលក្រុមគ្រួសារទាំងមូលកំពុងមានទុក្ខធំ ដោយសារម្ដាយបង្កើតរបស់ខ្លួនបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង ៧ យប់ ដោយរោគាពាធ ។

តារាស្រីវ័យ ៣៣ ឆ្នាំខាងលើ បានបង្ហោះអំពាវនាវដល់ អ្នកគាំទ្រ មិត្តរួមអាជីពអ្នកសិល្បៈ និងញាតិបងប្អូន បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់នាង ក្នុងការធ្វើបុណ្យសពជូនម្ដាយបង្កើត នៅបរិវេណវត្ត ប៉ាក់ណាំ ភាស៊ីចារើន ដែលត្រូវបូជាក្នុងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៤ រសៀល ។ នេះបើតាមការដកស្រង់ចេញេពីគេហទំព័រ .kapook នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧ ៕

មតិយោបល់