ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្មានតែចប់ហើយ! លោកស្រី ទ្រី ដាណា ស្រាប់តែចេញវីដេអូព្រមានពូម៉ៅ ឡើងចាស់ដៃ(Video)

(ភ្នំពេញ)៖ ស្មានតែរឿងចាប់សព្វគ្រប់ហើយ មានអីពេលនេះមហាជនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូឡាយផ្ទាល់មួយ លោកជំទាវទ្រី ដាណា ម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាង និងជាថៅកែហាងពេជ្រដ៏ល្បីឈ្មោះ បានចេញមុខមកធ្វើការបកស្រាយ ក៏ដូចជាទម្លាយរឿងរ៉ាវរបស់អតីតស្វាមីរហូតធ្វើឲ្យអ្នកនិយមគាំទ្រផ្ទុះការភ្ញាក់ផ្អើលស្ទើរតែគ្រប់គ្នាតែម្តង។

ជាក់ស្តែងនៅក្នុងវីដេអូនោះ លោកជំទាវម្ចាស់ហាងពេជ្ររូបនេះបានលើកឡើងទាក់ទងនឹងអតីតស្វាមីដែលតែងតែផ្ញើសារចូលមកកាន់គ្រុប និងបានបន្តលើកនិយាយថា អតីតស្វាមីខ្លួនបែកគ្នាហើយ ចរិតអត់ព្រមកែ ហើយនៅតែបន្តមានរឿងជាមួយខ្លួនរហូតទៀត។

សូមរំលឹកផងដែលថា កាលពីកំឡុងខែតុលា ឆ្នាំ២០២១កន្លងទៅនេះ រឿងរ៉ាវនៃទំនាក់ទំនងបាក់បែករវាងអភិជនក្នុងសង្គមមួយគូគឺលោកស្រីទ្រីដាណា និងស្វាមី បានចែកផ្សាយពេញបណ្តាញសង្គម រហូតធ្វើឲ្យមហាជននាំគ្នានឹកស្មានមិនដល់តែម្តង៕

មតិយោបល់