ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ទោះវ័យជ្រេរបន្តិច សម្រស់នៅតែស្អាត់ ខណៈស្លៀកឈុតបុរាណក៏សម សម័យក៏សម

(ភ្នំពេញ)៖ ពេជ្រ សោភា គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍មិនតិចឆ្នាំជាមួយនឹងបទចម្រៀងដ៏ច្រើនសន្លឹកសន្ធាប់ ដោយអ្នកនាងបានចាប់ផ្តើមក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៤មកម៉្លេះ។

ជាការពិតណាស់ ទន្ទឹមនឹងភាពជោគជ័យទាំងអស់កន្លងមក ម្ចាស់បទ «Better Day» រូបនេះ ក៏មានចំណុចពិសេសជាច្រើនផ្សេងទៀតក្រៅពីសំនៀងដ៏ក្រអួនក្រអៅមានទឹកដម ដោយអ្នកនាងមានរូបឆោម ស្អាតមកធម្មជាតិស្រាប់តែម្តង ដោយសម្លៀកបំពាក់ម៉ូតអ្វី ក៏អាចស្លៀកស្អាតសមរម្យដែរ។

ដោយឡែកថ្មីៗនេះ ពេជ្រ សោភា បានធ្វើការលជាមួយនឹងសម្លៀកពីរប្រភេទផ្សេងគ្នា ដោយមានទាំងសម័យបុរាណប្រពៃណី រួមទាំងឈុតបែបក្លាស់សុិកសម័យថ្មីផងដែរ ដោយសារតែរូបរាងអ្នកនាងតូចច្រឡឹង និងស្បែកខ្ចីញ៉េញដូច្នេះមើលទៅគឺស្អាតតាមមួយបែប មិនចាញ់គ្នាប៉ុន្មានទេ។

យ៉ាងណាមិញ អ្នកគាំទ្រ បាននាំគ្នាសរសើរតារាស្រីរូបនេះ ដែលអាចថែរក្សារាងរៅបានល្អដដែល ទោះបីជាវ័យក្បែរ៤០ហើយក៏ដោយក្តី៕

មតិយោបល់