បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០៥នាទី មានករណីឆ្លងចរន្តអគ្គិសនី (ឧបករណ៍ឆក់ត្រី) ឆក់មនុស្សស្លាប់ ០១នាក់ ស្ថិតត្រង់ចំណុចក្រុមទី៤ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ផន ផាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិកើតហេតុ ដោយជនរងគ្រោះបានយកឧបករណ៍ឆក់ត្រីចេញទៅឆក់ត្រីនៅប្រឡាយមុខផ្ទះ ខណៈពេលនោះស្រាប់តែឆ្លងរន្តអគ្គិសនីឆក់ស្លាប់ក្នុងប្រឡាយទឹកនោះភ្លាមៗ ។
ក្រោយពីចុះពិនិត្យទីកន្លែងកើតហេតុ និងសាកសពព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចអាចធ្វើការសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ផន ផាន់ ពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ ៕
មតិយោបល់