ព័ត៌មានសិល្បៈ និងកម្សាន្ត

ទប់លែងជាប់! អតីតភរិយា ឌួង ឆាយ ចេញមុខឡាយស្បថមុខព្រះតែម្តង

(ភ្នំពេញ)៖ ដើម្បីបញ្ជាក់ថា រាល់អ្វីដែលខ្លួននិយាយសុទ្ធតែជាការពិត នៅពេលនេះអតីតភរិយាលោក ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា បានចេញមុខអុជធូបឡាយនិយាយផ្ទាល់ ស្បថមុខព្រះតែម្តង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម អ្នកនាង ដេត ម៉ាលីណា បានសរសេរសារថា «បងប្អូនទាំងអស់គ្នាចង់ឲ្យនាងខ្ញុំស្បថដេីម្បីបញ្ជាក់ពីការចោទប្រកាន់របស់អតីតស្វាមីនាងខ្ញុំ និងក្រុមគ្រួសាររបស់គាត់ នាងខ្ញុំនឹងឡាយផ្ទាល់នៅម៉ោង 2:45រសៀលនេះការពិតទៅនាងខ្ញុំធ្លាប់បាននិយាយថាការស្បថគ្រាន់តែជាភាពទាល់ច្រករបស់មនុស្សយេីងទេ តែគាត់បានយកការស្បថនេះដេីម្បីមកលាបពណ៌ចោទប្រកាន់មកលេីរូបនាងខ្ញុំ ដូច្នេះនាងខ្ញុំនឹងធ្វេីការស្បថជូន ដេីម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្ញុំនូវកន្លែងដែលខ្ញុំជឿជាក់គោរពនិងសក្កិសិទ្ធិបំផុត នាងខ្ញុំមិនដែលគិតថាយកការស្បថនេះដេីម្បីមកបង្ហាញថាខ្លួនល្អត្រឹមត្រូវនោះទេ ប៉ុន្តែបេីសិនជាខ្ញុំមិនស្បថមានពូមីងបងប្អូនមួយចំនួនថានាងខ្ញុំខ្លាចសម្បថ ដូច្នេះនាងខ្ញុំនិងជ្រេីសរេីសកន្លែងមួយ ដែលនាងខ្ញុំជឿជាក់សក្កិសិទ្ធបំផុតមកបញ្ជាក់ពីភាពស្អាតស្អំរបស់នាងខ្ញុំ វិញនឹងបញ្ជាក់ពីធាតុពិតដែលអតីតស្វាមី និងក្រុមគ្រួសារបានធ្វេីមកលេីរូបនាងខ្ញុំ។

តាមពិតនាងខ្ញុំគិតថា បេីសិនជាយេីងមិនធ្វេីខុស យេីងធ្វេីល្អ គឺច្បាប់មិនអាចធ្វេីអីយេីងបាននោះទេ ប៉ុន្តែបេីមនុស្សយេីងធ្វេីអាក្រក់បានតែសំដីតែទង្វេីមិនអាចធ្វេីបាន គ្មាន បានតែសេរ៉ូ តែងតែយកពាក្យសម្បថមកលុបលាងនូវកំហុសរបស់ខ្លួនដេីម្បីបង្ហាញអោយឃេីញថាខ្លួនឯងល្អ នាងខ្ញុំដឹងថាទង្វេីអ្នកនិងក្រុមគ្រួសារ គឺចង់អោយគេយល់ច្រឡំនិងស្អប់នាងខ្ញុំ ដូច្នេះនាងខ្ញុំត្រូវតែរឹងមាំដេីម្បីការពារកិត្តិយសនឹងក្រុមគ្រួសារនាងខ្ញុំ មិនអាចអោយអ្នកឯងនិងក្រុមគ្រួសារអ្នកឯងមកបន្តរ គេដៀល ធ្វេីទង្វេីបែបនេះដដែរៗមកលេីនាងខ្ញុំនិងកូនៗបានទៀតនោះឡេីយ»។

មតិយោបល់