ព័ត៌មានសិល្បៈ និងកម្សាន្ត

ផន ស្រីខួច ឆ្លើយតបបទផ្ទុះរបស់នៅ ស៊ីនឿន ក្រោយទិញសិទ្ធិ

កាលពីប៉ុន្មានឆ្នាំមុនគេស្គាល់តារាចម្រៀងលោកនៅ ស៊ីនឿន ដំបូងបំផុតតាមរយៈបទចម្រៀងបទនិពន្ធថ្មីមួយបទក្រោមចំណងជើងថា«ប្ដីគេទេអូន»។ យ៉ាងណាមិញ បទនេះត្រូវបានផលិតកម្មហង្សមាសទិញសិទ្ធិពីផលិតកម្មចាស់ដែលនៅ ស៊ីនឿន ធ្លាប់ច្រៀង ហើយយកមកផលិតតាមទម្រង់ដើម ដោយការផលិតបទនេះក៏តម្រូវអោយតារាចម្រៀងនឹង ផន ស្រីខួច បកស្រាយឆ្លើយតបផងដែរ។

ចម្រៀងមួយបទដែលបកស្រាយដោយតារាចម្រៀង ផន ស្រីខួច នោះគឺមានចំណងជើងថា«ចិត្តស្រីដូចគ្នា!» ដោយទឹកដមសំលេងរបស់នាងក៏មានភាពពីរោះជក់ចិត្តណាស់ដែរ ជាមួយនឹងអត្ថន័យបទចម្រៀងដែលខ្លឹមសារអប់រំអោយនារីដែលស្រឡាញ់ប្ដីគេដកខ្លួន ដើម្បីកុំអោយបន្តស្នេហ៍ត្រីកោណមួយនេះ។

អត្ថន័យក្នុងបទចម្រៀងរបស់នាង ក៏មានខ្លឹមសារឆ្លើយតបនៅនឹងបទចម្រៀងលោកនៅ ស៊ីនឿន ដែលបានតិះដៀលនារីម្នាក់ដែលបានជ្រើសរើសស្នេហាប្ដីគេនៅក្នុងបទចម្រៀងនោះផងដែរ។ មានការលើកឡើងថាអ្នកធ្លាប់គាំទ្របទនេះរបស់លោកនៅ ស៊ីនឿន កាលពីច្រើនឆ្នាំមុន នឹងទទួលអារម្មណ៍ប្លែកក្រោយពេលលោកយកមកច្រៀងជាថ្មីនៅក្នុងផលិតកម្មហង្សមាស ខណៈដែលបទរបស់លោកគឺសាច់ភ្លេងថ្មីក៏ពីរោះ ហើយទឹកដមសំលេងក៏ល្អជាងមុន។

ដូចគ្នាដែរ កញ្ញាផន ស្រីខួច វិញក៏ត្រូវគេចាប់អារម្មណ៍ផងដែរ ដោយសារតែនាងច្រៀងបទ Cover សាច់ភ្លេងបទផ្ទុះរបស់លោក នៅ ស៊ីនឿន ហើយទឹកដមសំឡេងរបស់លោក និងអត្ថន័យក្នុងបទចម្រៀងរបស់នាងក៏ពីរោះ ហើយជាសារអប់រំដ៏ល្អ។

តោះស្ដាប់បទឆ្លើយឆ្លងទាំង២តិចមើល យ៉ាងមិចដែរ?

មតិយោបល់