ចាប់បានហើយ! អ្នកទោសពីរនាក់ទៀត ក្នុងចំណោម ៧នាក់ ដែលបានរត់គេចចេញពីពន្ធនាគារ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅមុននេះបន្តិច សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់បានទណ្ឌិតចំនួន ២នាក់ទៀតហើយ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ទណ្ឌិតទាំង២នាក់នោះ ម្នាក់ឈ្មោះ ឡាវ៉ាន់កាវង់ផេង និងឈ្មោះសៀន ខន ជាប់ចោទពីបទជួញដូរគ្រឿងញៀន ដែលម្នាក់ៗត្រូវតុលាការកាត់ទោសជាង ២០ឆ្នាំឯណោះ។

សូមរំឭកថា ទណ្ឌិតទាំង ២នាក់ខាងលើ បានរត់គេចខ្លួនបានយូរជាងគេ រហូតមកដក់ថ្ងៃចាប់ខ្លួននេះ មានចំនួន៩ថ្ងៃហើយ ខណៈដែលទណ្ឌិតមុនៗ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់តែក្នុងរយ:ពេល២-៣ថ្ងៃ ក្រោយពេលការលួចរត់ចេញពីពន្ធនាគារ។

សូមបញ្ជាក់ថាកាលពីម៉ោងរំលងអធ្រាត្រថ្ងៃទី៨ ខែវិច្ឆិកាមានក្រុមអ្នកទោសចំនួន៧នាក់បានទំលាយរបងពន្ធនាគារ លួចរត់គេចខ្លួនបាត់អស់តែម្តង។ តែក្រោយមកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *