កាលពីប៉ុន្មានថ្ងៃមុននេះដែរ តារាសម្តែងសិចស៊ី នាងកានលូ លូ បានទទួលរងនូវរឿងស្នេហាមុំបី ដែលធ្វើឲ្យរូបនាងទទួលរងគ្រោះថ្នាក់លើថ្ពាល់ខាងឆ្វេង ពោលគឺ ស៊ីកំផ្លៀង និងក្រចកដៃរបស់មិត្តស្រី បុរស ដែលកានលូ បានទាក់ទងនោះដែលហេតុការណ៍នេះបានកើតឡើងនៅHighway Department ។
ថ្មីៗនេះដែរស្រីស្រស់សិចស៊ីរូបនេះបានបង្ហាញមុខនៅហាងសម្រស់មួយ ដោយពាក់ម៉ាស់បិទយ៉ាងជិត ដោយឃើញតែភ្នែក ។ចំណែកទំព័រ 21CN វិញបានបង្ហាញព័ត៌មានដូចគ្នាដែរថា Can Lo Lo បានទទួលរឿងភ្លើងស្នេហ៍ប្រចណ្ឌ ដែលធ្វើឲ្យមុខរបស់ខ្លួនទទួលរងនូវគ្រោះថ្នាក់។តែចំពោះរឿងរ៉ាវនេះដែរ មិនបានធ្វើឲ្យនាង កានលូលូ បាត់បង់តំណែងសម្តែងក្នុងរឿង 4D នោះទេ។ចំណែកម្តាយរបស់ កានលូលូ វិញបានស្ទុះស្ទារកកន្លែងថែរក្សាសម្រស់ និងវះកាត់ដើម្បីបំបាត់ស្នាមដែលនៅលើថ្ពាល់របស់នាង ដែលត្រូវបានគេដឹងថា ហាងកែសម្រស់នោះនៅទីក្រុង Beijing ។
វត្តមានរបស់កានលូលូ នៅក្នុងហាងកែសម្រស់នោះបានធ្វើឲ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ នឹងព្យាយាមចូលកៀកសាកសួរព័ត៌មានពីនាង តែម្តាយរបស់នាងព្យាយាមមិនឲ្យអ្នកកាសែតចូលទៅកៀក មិនឲ្យសួរឡើយ។
ចំណែកខាងគិលានុបដ្ឋាយិកា វិញ ក៏មិនបានបង្ហាញព័ត៌មានពីបញ្ហាថ្ពាល់ខាងឆ្វេងរបស់ កានលូលូ យ៉ាងម៉េចនោះដែរ៕
https://i1272.photobucket.com/albums/y389/domneng/lo2-50467-ca5ee_zps57dbc62d.jpg
https://i1272.photobucket.com/albums/y389/domneng/lo3-50467-ca5ee_zps985473da.jpg
https://i1272.photobucket.com/albums/y389/domneng/lo4-50467-c3054_zps5844b666.jpg
https://i1272.photobucket.com/albums/y389/domneng/lo5-50467-c3054_zpsdc4e9fdc.jpg
https://i1272.photobucket.com/albums/y389/domneng/lo7-50467-c3054_zpsc5cf69f0.jpg
https://i1272.photobucket.com/albums/y389/domneng/lo1-5d26e-ca5ee_zps2ac0b919.jpg
មតិយោបល់