ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភ

កោះកុង: នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ ឈួន គឹមឆាន ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅ ភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងករណីរំលោភសេពសន្ថវ: ។
កម្លាំងអធិការបានធ្វើការស្រាវជ្រាវ និងឃាត់ជនសង្ស័យបាននៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ហើយបាននាំជនសង្ស័យឈ្មោះ រ៉ូញ តុលា (ហៅទ្បា) ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ផ្ទះជួល នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មកកាន់អធិរដ្ឋានដើម្បីសួរបំភ្លឺ ក្នុងករណីនេះជនសង្ស័យបានសារភាពថា ខ្លួនបានរំលោពលើក្មេងស្រីរងគ្រោះចំនួន ២លើក
-លើកទី១នៅចំនុច ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
-លើកទី២នៅចំណុច នៅបន្ទប់ជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនដើម្បីចាត់ការបន្ត ៕

មតិយោបល់