ករុណា ពេជ្រ សម្រុកលក់ដី ទំនងយកលុយទៅមើលម្តាយនៅបារាំង ក្រោយពីឪពុកចែកឋាន

(ភ្នំពេញ)៖ ពិតណាស់ ឪពុកជាទីស្រឡាញ់របស់ លោក ករុណា ពេជ្រ បានចែកឋានទៅកាន់លោកខាងមុខ កាលពីប៉ុន្មានខែមុន ដែលធ្វើឲ្យអ្នកសិល្បៈចូលរួមរំលែកទុក្ខជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ លោក ករុណា ពេជ្រ បានរៀបចំពិធីបុណ្យជូនឪពុកយ៉ាងធំដុំរួចរាល់ហើយផងដែរ ប៉ុន្តែអ្វីដែលនៅចងចិត្តលោកនោះ គឺការទៅលេងនិងសួរសុខទុក្ខម្តាយនៅបារាំង ត្បិតថាបច្ចុប្បន្នតារារូបនេះ កំពុងសម្រុកលក់ដី ដែលមហាជនយល់ថា ទំនងប្រមូលប្រាក់ទៅមើលថែជំងឺម្តាយនៅក្រៅប្រទេសហើយ។

កន្លងទៅតារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា បន្ទាប់ពីឪពុកបាន ឃ្លាត ឆ្ងាយទៅហើយ ពេល វេលាបន្ទាប់គឺលោកនឹងត្រូវឡើងទៅប្រទេសបារាំង ដើម្បីដើរ លំ ហែ ផង និងមើលថែម្ដាយផង ដ្បិតតាំងពីឪពុកធ្លាក់ ខ្លួនឈឺមក លោក មិនដែលបាន ចេញ ដើរទៅណាឡើយ ព្រោះត្រូវនៅមើលថែគាត់ជាប្រចាំ ។ តារាចម្រៀងសំឡេងថ្នមលោក ករុណា ពេជ្រ បានឱ្យដឹងថា លោកលក់ដីដើម្បីបានលុយខ្លះយកទៅមើលថែម្ដាយឈឺនៅបារាំង ខណៈ ការហោះហើរអាចនឹងឆាប់ៗខាងមុខនេះ ដ្បិតលោកត្រូវធ្វើតេស្ដទិដ្ឋាការនៅថ្ងៃទី០២ ខែធ្នូ នេះហើយ។ ប្រសិនជាជាប់ លោកនឹងអាចចេញទៅនៅកំឡុងខែធ្នូខាងមុខនេះតែម្ដង ។

គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង ករុណា ពេជ្រ បានចំណាយ ថវិកា ខ្ទង់១០ ម៉ឺន ដុល្លារ ដើម្បី រៀប ចំពិធីបុណ្យសពជូនឪពុកជាលើកចុងក្រោយ ខណៈ ដែល ពេល នេះ ករុណា ពេជ្រ ក៏បានប្រកាសលក់ដីចំនួនពីរកន្លែងបន្ថែមទៀត ដើម្បី យក លុយទៅដើរលំហែ និងទៅមើលថែម្ដាយដែលកំពុងឈឺនៅប្រទេសបារាំងផង ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *