កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយគ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សយូរឆ្នាំគឺ ពេជ្រ សោភា បទ”ប្រពន្ធបងមិនល្អមែនទេ?”ដែលមានអ្នកអ្នកចូលទៅទស្សនាដល់28M Views។
យ៉ាងណាមិញរយៈពេល២ឆ្នាំក្រោយមកនេះលោក សិរីមន្ដ និង ពេជ្រ សោភា មិនដែលបានចាប់ដៃគ្នាជាថ្មីម្ដងទៀតឡើយ ខណៈដែលលោក សិរីមន្ដ ត្រូវបានធ្លាយដំណឹងថា មានដៃគូចម្រៀងស្រីថ្មី ក្រៅពី ពេជ្រ សោភា ឱក សុគន្ធកញ្ញា ដែលជាតារាស្រីជួរមុខធ្លាប់ជោគជ័យបំផុតក្នុងការច្រៀងដៃគូជាមួយអតីតតារាហង្សមាសគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ។
អ្នកគាំទ្រតារាចម្រៀងទាំង ខេមរៈ សិរីមន្ដ និងពេជ្រ សោភា ពិតជាចង់ឃើញតារាទាំងពីរចេញបទថ្មីៗរួមគ្នាថែមទៀតដើម្បីធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលពិសេសគឺចង្វាក់រ៉េបតែម្ដងដែលសោភា និងសិរីមន្ដ សុទ្ធតែអាច្រៀងបានយ៉ាងល្អដូចគ្នាហេតុនេះហើយការចាប់ដៃគូរជាថ្មីវាងតារាល្បីទាំង២ប្រាកដជាមានការទាក់ទាញខ្លាំងពីទស្សនិកជនជាមិនខាន។
ការមិនបានចេញបទចម្រៀងឆ្លើយឆ្លងជាតារាស្រីនានានោះ មហាជនក៏បានសង្ស័យថា លោក សិរីមន្ដ អាចយកប្អូនជីទួតមួយកញ្ញាអ៊ិត ជូលីណា ដែលធ្លាប់តែច្រៀងបទCoverរបស់ខេមរៈ ស្រីពៅ នោះចូលហង្សមាសនៅពេលខាងមុខនេះបានដែរឬទេ ព្រោះញឹកញាប់លោកសិរីមន្ដ តែងតែបង្ហាញការគាំទ្រកញ្ញាជូលីណា ចាប់អាជីពចម្រៀងហើយត្រូវបានទស្សនិកជនលើកឡើងថាទឹកដមសម្លេងរបស់នាងស្រដៀងឬអាចនឹងស្នងតំណែងខេមរៈ ស្រីពៅ បានទៀតផង៕





មតិយោបល់