ព័ត៌មានជាតិ

ទាំងនេះជាគ្រោះថ្នាក់ ចំពោះនារីៗ ដែលមានទំនាក់ទំនងជាមួយបុរសរៀបការរួច

វា​ប្រហែល​ជា​រឿង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត ប៉ុន្តែ​ការ​មាន​ស្នេហា​ជាមួយ​បុរស​ដែល​រៀបការ​ហើយ មិន​ត្រឹម​តែ​អសីលធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​គ្រោះថ្នាក់​ផង​ដែរ គឺនៅពេលគេមិនទាន់លែងលះដាច់ស្រេច ឬពេលខ្លាំងប្រពន្ធដើមគេដឹងជាដើម។ ទោះបីជាដឹងពីគ្រោះថ្នាក់ក៏ដោយ ស្ត្រីជាច្រើននៅតែបន្តទំនាក់ទំនងនេះ ដោយសារតែពួកគេមិនអាចគេចផុតពីភាពទាក់ទាញរបស់បុរសដែលរៀបការហើយ។ ខាងក្រោមនេះជាគ្រោះថ្នាក់មួយចំនួន នៅពេលនារីៗកើតមានទំនាក់ទំនងជាមួយបុរសរៀបការហើយ៖

 ១៖ ការកហុកម្តងជាពីរដង

គ្មានទីបញ្ចប់នៅពេលអ្នកណាត់ជួបបុរសរៀបការរួច អ្នកនឹងត្រូវកុហកនៅគ្រប់ជំហាននៃទំនាក់ទំនងរបស់អ្នក។ អ្នកអាចកុហក ដើម្បីរក្សាចំណងស្នេហ៍របស់អ្នក រហូតដល់ពេលខ្លះអ្នកកហុក នឹងមិត្តភ័ក្តិ ក្រុមគ្រួសាររបស់អ្នក ដើម្បីបង្ហាញពីសមត្ថភាពមិត្តប្រុសរបស់អ្នក ហើយនេះអាចធ្វើអោយអ្នកមានអារម្មណ៍ថា មានកំហុសក្នុងការណាត់ជួបនរណាម្នាក់យ៉ាងដូច្នេះដែរ។ បើអ្នកមិនកហុកទេ មនុស្សនឹងរិះគន់អ្នកភ្លាមៗចំពោះរឿងដែលថា អ្នកមានទំនាក់ទំនងជាមួយបុរសរៀបការរួច។

២៖ ភាពល្ងង់ខ្លៅ

មួយក្នុងចំណោមគ្រោះថ្នាក់ជាច្រើន ដែលអ្នកមានទំនាក់ទំនងជាមួយបុរសរៀបការហើយនោះ គឺមនុស្សជុំវិញខ្លួនរបស់អ្នក នឹងឃ្លាតឆ្ងាយពីអ្នក ពីព្រោះថាមិនមែនមនុស្សទាំងអស់សុទ្ធតែយល់ស្របនឹងគំនិត ដែលទៅមានទំនាក់ទំនងជាមួយបុរសរៀបការហើយនោះទេ។

៣៖ ភាពរឹតបន្តឹង

អ្នកនឹងប្រឈមមុខនឹងការរឹតបន្តឹងជានិច្ច នៅពេលចង់និយាយ ឬ បង្ហាញក្តីស្រឡាញ់របស់អ្នកចំពោះបុរសដែលអ្នកទាក់ទងនោះ ព្រោះអ្នកមិនអាចទូរស័ព្ទ ឬផ្ញើសារទៅកាន់គាត់បានគ្រប់ពេលនោះទេ ដោយសារតែគាត់នៅជិតប្រពន្ធ ឬនរណាផ្សេងទៀត។ អ្វីដែលជារឿងដ៏តានតឹងទៀតនោះ គឺអ្នកទាំងពីរមិនបានទៅទីសាធារណៈជាមួយគ្នានោះទេ ពោលគឺជួបបានតែលក្ខណៈឯកជនប៉ុណ្ណោះ។

៤៖ មានការនិយាយដើមជុំទិស

មនុស្សនឹងនិយាយដើមពីនេះពីនោះ អំពីអ្នក។ អ្នកនឹងក្លាយជាផ្ទាំងសីប ដែលមនុស្សគ្រប់យកលើកយកមកនិយាយ ពេលមានការជួបជុំម្តងៗ ជាពិសេសពាក្យថា មនុស្សស្រីយកប្តីគេជាដើម។

មតិយោបល់