(ភ្នំពេញ)៖ ជាការកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ គេឃើញថា តារាសម្តែងខ្មែរ ដែលទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីជាយូរឆ្នាំ សារាយ សក្ខណា បានប្រញាប់ប្រញាល់មកលេងទឹកដីកំណើតភ្លាមតែម្តង។ អ្វីដែលគេចាប់អារម្មណ៍មកដល់ខ្មែរមិនទាន់បានប៉ុន្មានផង សារាយ សក្ខណា ចាប់ផ្តើមមមាញឹកនឹងការងារចាស់របស់ខ្លួនវិញ គឺការថតសំអាបងការ និងការទទួលសម្តែងភាពយន្តជាដើម។
ថ្មីៗនេះគេឃើញមានរូបថតជាច្រើនសន្លឹក របស់តារាសម្តែង សារាយ សក្ខណា ក្នុងឈុតប្រពៃណីខ្មែរ យ៉ាងសមសួន និងទាក់ទាញ។ អ្នកម៉ាក់កូន២ សារ៉ាយ សក្ខណា នៅតែសាច់ចាំ គ្មានឃើញសម្រស់ប្រែប្រួលសូម្បីបន្តិច បើងាកទៅមើលអាយុវិញ ក៏កាន់តែជ្រេ កូនក៏កាន់តែធំ តែខ្លួនវិញ នៅតែខ្ញង់ដដែល រហូតដល់ថ្នាក់ ពេលស្លៀកឈុតប្រពៃណីហើយនោះ មហាជនផ្ទុះការកោតសរសើរ រាងនៅគួរឲ្យទាក់ទាញ មើលយ៉ាងណាក៏នៅតែស្អាត គ្មានសម្គាល់ដឹងថា ជាអ្នកម៉ាក់កូន២សោះឡើយ។
គួរជម្រាបថា តារាសម្តែងស្រី សារ៉ាយ សក្ខណា ជាតារាស្រីខ្មែរ ដែលទទួលបាន សម្លេងគាំទ្រពីមហាជនយ៉ាងច្រើន បើទោះបី រូបនាងបានដកខ្លួនឃ្លាតឆ្ងាយពី វិថីសិល្បៈច្រើនឆ្នាំ ក្រោយរៀបការផ្លាស់ទៅរស់នៅជាមួយស្វាមី នៅលើទឹកដីសហរដ្ឋអាមេរិក៕









មតិយោបល់