បរទេស៖ កីឡាករអន្តរជាតិអាល្លឺម៉ង់ Joshua Kimmich ត្រូវបានគេដឹងថាបានត្រៀមខ្លួនរួចទៅហើយដើម្បីអាចទទួលយកការចាក់វ៉ាក់សាំងនៅក្នុងសប្តាហ៍នេះ
តារាឆ្នើមវ័យ២៦ឆ្នាំរបស់ក្លឹប Bayern Munich រូបនេះបែរជាបានធ្វើតេស្តវិជ្ជមានកូវីដកាលពីថ្ងៃពុធម្សិលមិញនេះបើយោងតាមការប្រកាសជាផ្លូវការដែលធ្វើឡើងដោយវេបសាយរបស់ក្លឹប។
ការឆ្លងកូវីដរបស់គាត់ត្រូវបានប្រកាសភ្លាមក្រោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Hansi Flick បាននិយាយថានឹងអនុញ្ញាតិឲ្យកីឡាករខ្សែបម្រើរូបនេះទៅចាក់វ៉ាក់សាំងទាំងដែលកីឡាកររូបនេះបានទទួលបានពាក្យរិះគន់ជាច្រើនអំពីភាពយឺតយ៉ាវក្នុងការទៅទទួលវ៉ាក់សាំងការពារកូវីដ៕




មតិយោបល់