(ភ្នំពេញ)៖ ដូចទស្សនិកជនបានជម្រាបស្រាប់ហើយថា លោក សុខគា គឺជាអ្នកសិល្បៈមួយរូបដែលមានទេពកោសល្យ និងចំណេះជំនាញផ្នែកចម្រៀងអាយ៉ៃ។ អ្វីដែលមហាជនគ្រប់រូបដឹង គឺលោក សុខគា មានទទួលចម្រៀងកាត់សក់នៅពិធីមង្គលការផងដែរ។
ដោយសារបច្ចុប្បន្នមានជំងឺកូវីដ-១៩ គឺមានកម្មវិធិមង្គលការខ្លះ ត្រូវឲ្យធ្វើតេស្តមុននឹងចូលរួមកម្មវិធី តែយ៉ាងណា ជុំវិញបញ្ហានេះ ត្រូវបានលោក សុខគា បញ្ជាក់ថា បើមានការរុកច្រមុះលោកនឹងមិនចូលរួមទេ។ លោកនិយាយបែបនេះ មិនមែនបានន័យថាលោក គេចវេះទេវិធានសុខាភិបាលទេ ប៉ុន្តែមកពីលោកមានបញ្ហាច្រមុះ ដែលកំពុងព្យាបាល។
តាមរយៈបណ្តាញសង្គម លោក សុខគា បានសរសេសារយ៉ាងដូច្នេះថា «សូមអធ្យាស្រ័យគ្រប់ម្ចាស់កម្មវិធីដែលកក់វង់ភ្លេងខ្ញុំបាទ ហើយដាច់ខាតតម្រូវតែរុកច្រមុះ ខ្ញុំបាទ សូមជូនពាក្យវិញ មានន័យថាមិនបានទៅ សម្តែងជូនទេ។
ក្រុមខ្ញុំបាទមិនមែនគេចវេះពីវិធានរបស់ ក្រសួងសុខាភិបាលទេ តែឥលូវនេះ ខ្ញុំមានបញ្ហាច្រមុះបាត់ទៅហើយ!ទម្រាំតម្រូវឲ្យ រុកច្រមុះរាល់ថ្ងៃទៀត!? ដូចច្នេះខ្ញុំត្រូវសម្រាកនៅផ្ទះព្យាបាលច្រមុះ សូមអធ្យាស្រ័យ! និង សូមអរគុណ! សុខគាខេមរតន្ត្រី ៣០ វិច្ឆិកា ២០២១»៕
មតិយោបល់