ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុង និងបិទផ្លូវមួយចំនួន ដើម្បីស្ថាបនា សាងសង់ រៀបចំអ៊ុតកៅស៊ូ

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងសាធារណជនទាំងអស់ជ្រាបថា ៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្រុមការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបិទផ្លូវមួយចំនួន ដើម្បីស្ថាបនា សាងសង់ រៀបចំអ៊ុតកៅស៊ូ លើផ្លូវក្នុងក្រុងសៀមរាប ដូចខាងក្រោម៖

១-ចាប់ពីផ្លូវ ៣០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវសាលឌីហ្គោល

២-ចាប់ពីស្តុបសណ្ឋាគារសុខាអង្គរ ឆ្ពោះទៅវង្វង់មូលជ័យវរ័ន្មទី៧

៣-ចាប់ពីស្ពានវត្តព្រះព្រហ្មរ័ត្ន ឆ្ពោះទៅកាន់ផ្សារចាស់

អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរដោយបញ្ចៀសនូវផ្លូវខាងលើ ដោយប្រើប្រាស់ខ្សែផ្លូវផ្សេងជំនួស។

រដ្ឋបាលខេត្តក៏សូមការយោគយល់ខ្ពស់ចំពោះការបិទផ្លូវនេះ ដើម្បីក្រុមការងារធ្វើការចាក់កៅស៊ូឱ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់៕

មតិយោបល់