ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ច​ម្រៀង​ ​Tori​ ​Spelling​ ​ស​ម្រាល​​បាន​កូន​ប្រុស​​

 

ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា នាង Tori Spelling បានផ្តល់កំណើតបានកូនប្រុស។

តារាចម្រៀង Tori Spelling និងប្តីរបស់នាង លោក Dean McDermott បានស្វាគមន៍ កូនប្រុសរបស់ខ្លួនFinn Davey McDermott កាលពីថ្ងៃ ព្រហស្បតិម្សិលមិញ នេះ បើតាមការឲ្យដឹងពី សារព័ត៌មាន E!

នាង Tori Spelling បានប្រកាសនៅលើធ្វីតទ័រដែលជាដំណឹងល្អរបស់នាង ក៏ដូចជា Fan របស់នាង ថា នាងបានកូនសម្រាលបានកូនប្រុស។

ចំណែកនៅលើ គេហទំព័រ របស់នាងវិញនាងបាន ផុស នូវរូភាពដែលកូននាងបានមកកាន់ពិភពលោកថ្មី ដោយកូនរបស់នាងបានចាប់ដៃរបស់នាង។Finn Davey McDermott បានកើតនៅ ម៉ោង ៥ និង ៣៩ នាទីល្ងាច មានទម្ងន់ 6lb 6oz

Finn Davey McDermott នេះគឺជាកូនទី ៤ របស់ Tori Spelling និង Dean McDermott ក្នុងនោះមាន Liam វ័យ 5ឆ្នាំ Stella វ័យ 4ឆ្នាំ និង Hattie វ័យ 10 ខែ ។នៅពេលថ្មីៗកន្លងទៅនេះដែរនាង Spelling បានប្រាប់ដល់សារព័ត៌មានថា ខណៈដែលនាងមានកូនរូបនេះនាងមិនបានស្លៀកពាក់នូវឈុតប៊ីគីនីនោះទេ៕

 

មតិយោបល់