ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៤ នេះ ស្រីស្រស់ដើមទ្រូងធំ នាង សាន សុម៉ាលី ដែលជាតារាសម្តែងជាប់ឈ្មោះ ជាស្រីសិចស៊ី យកដើមទ្រូងធ្វើធ្នាក់ កំពុងក្តៅចុងច្រមុះ ផេលផាលចិត្ត ចង់វែកមុខចាត់ការទៅតាមច្បាប់រកអ្នកដែលជេរនាង ថា “មុខដូចស្រីខូច” ។
ផ្តើមចេញពីការលេងឆាតនៅលើ Viber ដោយស្រីស្រស់ ដើមទ្រូងបាននាង សាន សុម៉ាលី Capture យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញសារដែលបានឆាត ជាមួយនឹងយុវជនម្នាក់ ដោយបានជេរនាងថា “មុខដូចស្រីខូច” ។ ជាមួយនឹងសារនេះបានធ្វើឲ្យ សានសុម៉ាលី ដែលមានដើមទ្រូងគួរឲ្យខ្នាញ់ពីសំណាក់បុរសៗ ផេផាលចិត្ត ក្តៅចុងច្រមុះ ជាមួយនឹងយុវជនឈាមរាវរូបនេះដែលបានប្រមាថមើលងាយនាង ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ នាងបានសរសេរពាក្យពេចន៍ថា “មិត្តទាំងអស់គ្នាជួយគិតខ្ងុំមានរូបថតវា មានលេខវា វាម៉េសសេកមកជេខ្ងុំ វាខឹងខ្ងុំមិនដែលលេងមួយវាទេចឹងអាចដាក់គុកប្តឹងវាបានហេ(ទេ)អានរក” ។
ចាត់ការទៅតាមច្បាប់យ៉ាងណា យើងមិនអាចទំនាក់ទំនងស្រីស្រស់រូបនេះបាននៅឡើយ តែគ្រាន់តែដឹងថា មានមនុស្សជាច្រើនកំពុងចាប់អារម្មណ៍ទៅលើ ប្រធានបទមួយនេះ ដោយអ្នកខ្លះចែករំលែកបន្ត និងអ្នកខ្លះដែលលេងហ្វេសប៊ុកបាន Comments របៀបលេងសើច ថា “ខឹងក៏មើលមិនឃើញដែរ” ។
កន្លងមក សាន សុម៉ាលី មិនដែលធ្វើខុសចិត្ត នរណាឡើយ ឬ យុវជន រូបនេះ តាមស្រលាញ់ សាន សុម៉ាលី មិនបានរហូតដល់ ថា ឲ្យនាង “មុខដូចស្រីខូច” យ៉ាងនេះ បើទោះបីជានាង បានបញ្ជាក់ថា មកពី “វាខឹងខ្ងុំមិនដែលលេងមួយវា” តែនេះទំនងជារឿងស្នេហាច្រើនជាង ។
បញ្ជាក់ផងដែរថា សាន សុម៉ាលី ជាតារាសម្តែងមួយដួង ដែលមានរូបសម្រស់ផូរផង់ ដែលត្រូវបានគេចាត់ទុក ជាតារាដែលលេងដើមទ្រូង បន្ទាប់ពី កំពូលតារាលេងដើមទ្រូង សេង សូណា កុល ដាវី ព្រីម លីហ្សា ប៊ុន ផែលីន ពេជ្រ អាវីហ្សា ជាដើម ៕
មតិយោបល់