ព័ត៌មានជាតិ

ប្តីស្រវឹងស្រាវាយប្រពន្ធ ដែលមានជំងឺបេះដូងប្រចាំកាយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ស្វាយរៀងៈ នៅវេលាម៉ោង២០និង១៥នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ ទោស ដោយសារមានមរណភាពនៃជនរងគ្រោះ កើតឡើងនៅត្រង់ចំណុចភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា, ក្រោយពីទទួលបាន ព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ទ្រាភ្លាម, លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ទ្រា ចុះដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យជាប្តី៖

ឈ្មោះ នេត រ៉ា អាយុ៤៤ ឆ្នាំ មានទីលំនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានផឹកស្រាស្រវឹងទាស់ពាក្យ សម្តីគ្នា ក៏វាយប្រពន្ធរបស់ខ្លួនឈ្មោះ សោ សុខី អាយុ ៤៤ឆ្នាំ មួយដៃ រួចទាញអាវទៅរឹតកពីក្រោយបណ្តាលឲ្យប្រពន្ធ ប្រកាច់ស្លាប់ភ្លាម មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

មូលហេតុ៖ ប្តីស្រវឹងស្រាវាយប្រពន្ធ ហើយប្រពន្ធមានជំងឺបេះដូងប្រចាំកាយ ។

បច្ចុប្បន្នសាកសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕

មតិយោបល់