អាមេរិកៈ បុរសចាក់សាក់ម្នាក់បានថតវីដេអូបង្ហោះខ្លួនឯងផឹកស្រា Jack Daniels 1ដបចំណុះ២លលីត្រលើកម្តងអស់ក្នុងរយៈពេលមួយនាទី ហើយថែមមួយកូនដបទៀត។
លោក Ernest Acosta រស់នៅក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក គឺជាតារានៅលើអ៊ីនធើណេត បានជំនះនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយការផឹកស្រា Jack Daniels មួយដបចំណុះ២លីត្រ លើកម្តងអស់ក្នុងរយៈពេលជាង១នាទី។
នៅក្នុងខ្សែវីដេអូមួយនោះ គេឃើញលោក Ernest និងស្ត្រីម្នាក់នៅចាំជួយកាន់ដបស្រាឲ្យលោកផឹក ហើយនៅពេលផឹកអស់មួយដប លោកមានអារម្មណ៍ពិបាកក្នុងខ្លួន។លោកបានសម្រាកសម្រួលដង្ហើមបន្តិច រួច ក៏ស្រវ៉ាយកស្រាមួយកូនដបទៀតលើកដាច់អស់ភ្លាម ធ្វើឲ្យលោកមានភាពធីងធោងប៉ុន្តែមិនមានបញ្ហាដល់សុខភាពទេ៕
https://youtu.be/-7IedR1e70I
មតិយោបល់