ព័ត៌មានសិល្បៈ និងកម្សាន្ត

ញាក់សាច់! ត្រឹម១ខែ បទ «Are You Ok?» របស់ តន់ ចន្ទសីម៉ា រកបានរហូតដល់ 100លានដង

(ភ្នំពេញ)៖ បទ ”Are you ok” ត្រូវបាន ផលិតកម្ម Galaxy Navatra បង្ហោះ លើ Channel Youtube ថ្មី មួយ របស់ខ្លួន មាន ឈ្មោះថា CAM-POP Galaxy Navatra នៅ ម៉ោង ៧ ព្រឹក ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បើ គិតដល់ ម៉ោង ៤ រៀល បើគិតមកដល់ថ្ងៃទី ៦ ខែ ធ្នូនេះ មានរយៈពេលត្រឹមតែ ៣៣ ថ្ងៃ ប៉ុណ្ណោះ បទ ”Are you ok”មានអ្នកចូលទស្សនារហូតដល់ទៅជាង ១០០ លានដងទៅហើយ ដែលនេះគឺជាកំណត់ត្រា ដំបូងរបស់ប្រទេសកម្ពុជា ដោយត្រឹមតែរយៈពេលខ្លី មានអ្នកចូលទស្សនា យ៉ាងច្រើន សន្ធឹកសន្ធាប់ បែបនេះ។

ចម្រៀងមួយបទនេះ ក៏ត្រូវបានក្រុមហ៊ុនកម្សាន្តរបស់ចិនដ៏ធំមួយ ទិញសិទ្ធយកទៅផលិត និងផ្សព្វផ្សាយគ្រប់បណ្ដាញសង្គមមាននៅក្នុងប្រទេសចិន ដែលមោទនភាពក្នុងវិស័យចម្រៀងរបស់កម្ពុជាដោយទទួលបានការផ្ដល់នូវគុណតម្លៃពីបរទេសយ៉ាងដូច្នេះ។ ម្យ៉ាងទៀតក៏ទទួលបានការគាំទ្រនិងលើកទឹកចិត្តពីតំណាងក្រសួងវប្បធម៌ផងដែរ

គូរញ្ជាក់ផងដែរថា បទ ”Are you ok” ច្រៀង ដោយ កញ្ញា តន់ ចន្ទ សី ម៉ា ដែលជា តារាចម្រៀង វ័យក្មេង នៅក្នុង ប្រទេស កម្ពុជា កំពុង តែមាន ប្រជាប្រិយ ភាពខ្លាំង នាពេល បច្ចុប្បន្ន ។ បទ ចម្រៀង មួយ នេះ បាន ប្រើពេល ផលិត ជាច្រើន ថ្ងៃ ដោយ ការចំណាយ ប្រាក់ រាប់ម៉ឺន ដុល្លារ ព្រមទាំង មានការ យកចិត្តទុកដាក់ ជាខ្លាំង ពី ថ្នាក់ដឹកនាំ ផលិតកម្ម ដើម្បី បំពេញតម្រូវការ អ្នកគាំទ្រ ។

មតិយោបល់