បាត់ដំបងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគដើម្បីធានាការពារ នូវសុខុមាលភាពប្រជាពលរដ្ឋ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
យោងទៅតាមលទ្ធនៃការត្រួតពិនិត្យរបស់មន្រ្តីជំនាញ ក.ប.ប. បានរកឃើញនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ២៧២លីត្រ ។ មន្ត្រីជំនាញក៏បានធ្វើការដកហូត និងពិន័យអន្តរការណ៍ភ្លាមៗផងដែរ ៕
មតិយោបល់