តារាចម្រៀងល្បីៗពីររូបនេះ! ចាប់ផ្តើមមានទីផ្សារឡើងវិញ ក្រោយខកខានឡើងឆាកតន្រ្តីជិត ២ឆ្នាំ

(ភ្នំពេញ)៖ ព្រោះតែស្ថានភាពកូវីដ-១៩ ប្រមាណជិត២ឆ្នាំមកនេះ បានធ្វើឲ្យតារាចម្រៀងជាច្រើនខកខានឡើងឆាក ក៏ដូចជាបាត់បង់ឱកាសកាន់ក្បាល មេក្រូ។ តារាចម្រៀងប្រចាំផលិកម្មយក្សរស្មីហង្សមាសចំនួនពីរូបរួមមាន អ្នកនាង សុគន្ធ នីសា និង លោក ឆន សុវណ្ណារាជ ពេលនេះ ចាប់ ផ្ដើម មាន សន្ទុះទីផ្សារ វិញជាបណ្ដើរៗ ខណៈថ្មីៗនេះបានឱកាសចម្រៀង នៅកម្មវិធីមង្គល ការប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។

អ្នកនាង សុគន្ធ នីសា និងលោក ឆន សុវណ្ណារាជ ក្រោយពីខកខានជិត២ឆ្នាំ បន្ទាប់ ពី កូវីដ- ១៩ ថ្មីៗនេះ បាន ចាប់ ផ្ដើម ឡើងឆាកទូរទស្សន៍ឡើង វិញជាបណ្ដើរៗ ហើយក្នុងនោះក៏មានឱកាសចម្រៀង ឱ្យកម្មវិធីមង្គល ការ ប្អូនស្រីពៅ អ្នក ឧកញ៉ា ឡេង ណាវ៉ា ត្រា ទៀតផង។ សម្រាប់តារាចម្រៀង ឆន សុវណ្ណារាជ ក្រៅពីមានទីផ្សារផ្នែកចម្រៀងឡើងវិញ លោកក៏ត្រូវបានគេដឹងថា ទើបតែទទួលបានតំណែងធំមួយផងដែរ គឺធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងថ្មីមួយរបស់ហង្សមាស គឺ «Beat The Best»។

គួរបញ្ជាក់ដែរថា ក្រៅពីអាជីពជាអ្នកចម្រៀង និងជាទូតសុឆន្ទៈនៃក្រុមហ៊ុន ធំមួយនៅ ភ្នំពេញ លោក ឆន សុវណ្ណារាជ ក៏បានចាប់មុខរបរថ្មី មួយ ជា អ្នកចែកចាយ ផលិត ផល បំប៉ន់សុខ ភាព និងថែរក្សាសម្រស់របស់អ្នកនាង ស្រីអូន ខណៈដែល ស្ថានភាពជំងឺ កូវីដ១៩ នៅ កម្ពុជា កំពុងហក់ ឡើង និងតម្រូវឱ្យផ្អាកការជួបជុំ ក៏ដូចជាការប្រគុំតន្រ្តីនានា កាលពីពេល ប៉ុន្មាន ខែកន្លង ទៅ។ បច្ចុប្បន្នលោក ឆន សុវណ្ណារាជ ទំនងក៏នៅតែបន្តការងារ មួយនេះ បើទោះ ជាការ ងារ សិ ល្បៈជាច្រើនចាប់ផ្ដើមបុកសម្រុកទៅរក ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *