ព័ត៌មានសិល្បៈ និងកម្សាន្ត

អៀ ម៉េងលិក បង្ហាញសាច់សខ្ចី កណ្តាលព្រៃផ្អើលអស់សព្វសត្វបក្សី

(ភ្នំពេញ)៖ ថតពីទឹកដីគិរីរម្យ ទីស្ងប់ស្ងាត់ ស្រស់ស្រាយបែបធម្មជាតិ នៃប្រទេសកម្ពជា តារាសម្តែង អៀ ម៉េងលិ បានបង្ហាញពីរូបភាពដ៏ស្រស់ស្អាតរបស់ខ្លួន ទៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានភ្ញាក់ផ្អើលពីសំណាក់មហជន និងអ្នកគាំទ្រកញ្ញា ដែលនិយមប្រើប្រាស់បណ្តាញសង្គមមួយនេះ។

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតខ្លួន តាមរយ:រូបភាពជាច្រើនសន្លឹកជាមួយទេសភាពព្រៃឈើខៀវស្រងាត់ស្រស់បំព្រង ដោយសម្លៀកបំពាក់តាមរបៀបឆើតឆាយសម័យថ្មី ឈុតសមួយតួខ្លួន គួបផ្សំនឹង សាច់សខ្ចី និងរូបរាងដ៏ស្វែលល្វត់ល្វន់ គន់មិនចេះជិនណាយទាល់តែសោះ។

ជាមួយគ្នានេះ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរទៅ លើសម្រស់តារាស្រី អៀ ម៉េងលិ ដែលមានសម្រស់ស្អាត ទោះបីស្លៀកពាក់បែបសុិចសុី ឬបែបរមទម្យក៏នៅ តែឃើញស្អាតមួយបែបផ្សេងៗគ្នាដែរ៕

មតិយោបល់