ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាប្រុសស្រីពីររូបនេះ! ក្តោបបានតំណែងតួអង្គធំ ក្នុងរឿងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ថ្នាក់ដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ខ្សែភាពយន្តភាគខ្នាតធំ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ ក្នុងចំណោមសិល្បករ-សិល្បការិនីដែលចូលរួមសម្តែង គឺមានពីររូប ត្រូវបានគេដឹងថា ក្តោបបានតំណែងតួឯកក្នុងភាពយន្តនេះ។

លោក ប៉ាន់ ខែមម៉ានូ គឹជាតួឯកក្នុងរឿងនេះ និងត្រូវបានជ្រើសរើសធ្វើជាតួអង្គមេបញ្ជាការ សម្រេច(សម្ដេចតេជោ) និងជាពិធីការិនីល្បីឈ្មោះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានជ្រើសរើសជាតួអង្គ ម៉ារនី (សម្ដេចគតិព្រឹទ្ធបណ្ឌិត) ក្នុងភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះ។ ជា តារា សម្តែង យីកេរ និង ចម្រៀង បុរាណ លោក ប៉ាន់ ខែ ម ម៉ា នូ បាន អះអាង ប្រាប់ សារព័ត៌មានក្នុងស្រុកថា ខ្លួន ពិតជា មោទនភាព និង សប្បាយ រីករាយ រក អ្វី ថ្លែង ពុំ បាន ឡើយ នៅ ពេល ដែល លោក មាន កិត្តិយស ដែល បាន សម្តេច តេ ជោ ផ្ត ស់ ឱកាស ដ៏ ខ្ពង់ខ្ពស់ ជ្រើសរើស ជា តួអង្គ តំណាង សម្តេច នៅ ក្នុង រឿង « កូនប្រុស ក្រោម ពន្លឺ ព្រះ ចន្ទ ពេញ បរ មី » នា ពេល នេះ ។

ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន បានប្រារព្វពិធីក្រុងពាលី ចម្រើនព្រះបរិត្តបើកដំណើរការផលិតខ្សែភាគយន្តភាគ នៅព្រឹកថ្ងៃច័ន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗដូចជាឈុតឆាក នៃការប្រយុទ្ធ ការធ្វើ បាតុកម្ម ការរៀបចំពិធីកម្សាន្តបុណ្យចូលឆ្នាំជាដើម៕

 

មតិយោបល់